រំភើបខ្លាំង! មិននឹកស្មានថា មិត្តជិតស្និទ្ធ របស់សុគន្ធ និសា ធ្វើបែបនេះសោះ ក្នុងពិធីជប់លៀងលា​ភាព​នៅលីវ របស់ខ្លួន

គិតមកត្រឹមថ្ងៃនេះ ពិធីរៀបអាពាហ៍ពិពាហ៍ របស់តារាចម្រៀងស្រីរាងតូចច្រឡឹង កញ្ញា សុគន្ធ នីសា គឺកាន់តែខិតចូលមកដល់មែនទែនហើយ ដែលធ្វើឲ្យកញ្ញា សុគន្ធ នីសា ហាក់បីដូចជា មានចិត្តមិនស្ងៀប់ ដោយជិតបានក្រាបផ្ទឹមនឹងបុរសម្នាក់ ក្នុងរយៈពេលដ៏ខ្លីខាងមុននេះ។

សូមក្រឡែកមកមើល កាលពីប៉ុន្មានថ្ងៃមុននេះបនិ្តច កញ្ញា សុគន្ធ នីសា បានរាំមិត្តភកិ្ភរបស់ខ្លួន មករៀបចំធ្វើពិធី លាភាពនៅលីវ ព្រមទាំងមានការជួបជុំមិត្តភក្តិមួយចំនួនតូច ដោយពិធីនោះមានរៀបចំ តុបតែង ប៉េងប៉ោង ផ្កាពណ៌ស្រស់ៗ ហើយជាអ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គេសង្កេតឃើញថា ម្ចាស់កម្មវិធីកូនក្រមុំរូបស្រស់ កញ្ញា សុគន្ធ នីសា តុបតែងខ្លួន ដូចជាព្រះនាងម្ចាស់ព្រិលស ស្លៀករ៉ូបពណ៌ស មានពាក់មកុដ មើលទៅពិតជាស្រស់ស្អាតខ្លាំង តែម្ដង។

ក្នុងរយៈពេលកន្លងមក មហាជនទាំងទ្យាយតែងតែកត់សម្គាល់ឃើញថា តារាចម្រៀងស្រគត់ស្រគុំរូបនេះ កញ្ញា សុគន្ធ នីសា កម្រនឹងឃើញរៀបចំពិធីជប់លៀងប្លែកៗបែបនេះពីមុនមកណាស់ ភាគច្រើននាងទៅចូលរួមតែកម្មវិធី របស់មិត្តភក្តិប៉ុណ្ណោះ។ ប៉ុន្តែ ខណៈនេះជាពេលវេលាតែមួយគត់ក្នុងជីវិត របស់កញ្ញា គឺ កញ្ញាបានរៀបចំពិធីជប់លៀងមួយយ៉ាងសែនរ៉ូមែនទិក ព្រមទាំងមានតែមិត្តភក្តិជិតសិ្នទិ្ធចូលរួមតែប៉ុណ្ណោះ មិនឃើញមានសិល្បករ-សិល្បការិនី ឬមិត្តរួមអាជីព ល្បីល្បាញរូបណាមួយ ចូលរួមជាមួយកញ្ញានោះទេ។

សិ្ថតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ស មួយឈុតនេះ កញ្ញា សុគន្ធ នីសា ស្រស់ស្អាត មានមហាជន លាន់មាត់សរសើរថា នាងមានភាពស្រស់ស្អាត ដូចជាព្រះនាង ពេលតុបតែងខ្លួនបែបនេះទៅ។

គួររំលឹកផងដែរថា តារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា មួយរយៈពេលនេះ កំពុងមមាញឹកនឹងការងារសិល្បៈជាខ្លាំង ដោយក្ដោបក្ដាប់តំណែងជាតួឯករឿង «សិសិររដូវក្នុងបេះដូង» ព្រមជាមួយនឹងការបញ្ចេញ ចម្រៀងថ្មីៗជាច្រើន និងខ្សែភាគបន្តបន្ទាប់ទៀតក្នុងស្ថានីយទូរទស្សន៍ ដូចជារឿង រាជនីភូមិគ្រិះ ជាដើម ជាហេតុធ្វើឲ្យតារាញញឹមស្រល់មួយដួងនេះ កាន់តែមានប្រជាប្រិយភាព ទទួលបានការគាំទ្រជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាមានការរវល់ ស្ទើរដកខ្លួមមិនរួច ប៉ុន្តែនាងតែសម្រេចចិត្ត ចូលរោងការនាដើមខែធ្នូនេះ ដោយមិនព្រមបញ្ចេញអត្តសញ្ញាណអនាគតស្វាមី របស់ខ្លួនជាសាធារណៈម្ដងណាឡើយ បើទោះបីជាមហាជន មានការជីកកកាយ សួរដេញដោល ចាក់ឫសបែបណា ក៏នាងនៅតែក្រាញននៀល មិនព្រមបង្ហើបតម្រុយសម្បីតែបន្តិចសោះ៕

អ្នកនាង ច័ន្ទកែវ និមល បាន​បង្ហោះ​រូប​ថត​​ថ្ងៃ​ជប់​លៀង​លា​ភាព​នៅ​លីវ​របស់​សុគន្ធ នីសា ព្រម​ទាំង​ភ្ជាប់​ជាមួយ​សារ​ថា​៖​

"នេះ​ជា​ក្ដី​ស្រលាញ់​របស់​ប្អូន​ស្រី Sweet Memory ដែល​តែង​តែ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​"។​

សុគន្ធ នីសា នឹង​ចូល​រោង​ការ​ជាមួយ​លោក សាំបា នៅ​ថ្ងៃ​ទី​ ១ ខែ ធ្នូ ឆ្នាំ ២០១៧ នៅ​សណ្ឋាគារ​ សូហ្វីតែល​ ព្រម​ទាំង​បាន​អញ្ជើញ​ភ្ញៀវ​​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​ផង​ដែរ​។

តោះកុំឲ្យខាតពេលយូរ ចង់ដឹងថា កញ្ញា សុគន្ធ នីសា ស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពដូច ខាងក្រោម៖

No comments

Powered by Blogger.