កើតទុក្ខ មិនសុខក្នុងចិត្ត! ម៉ៃ សុគន្ធ ពេលនេះមករិះគន់រឿងអាយុឪពុកម្តាយ ពេជ្រ ថៃ ថែមទៀត

អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វាហាក់ដូចជាលេចមុខ លេចមាត់ពេកហើយ ចំពោះតារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលបានធ្វើការរិះគន់ជាបន្តបន្ទាប់ ឥតល្ហែ ចំពោះប្អូនប្រុស ពេជ្រ ថៃ ចាប់តាំងពីរូបប្អូនប្រុសបានប្រលងជាប់កម្មវិធីប្រលងចម្រៀង The Voice Kids Cambodia មក។

មិនដឹងជាកើតអី្វនៅក្នុងខ្លួន លោកម៉ៃ សុគន្ធ បានរិះគន់មកលើ ពេជ្រ ថៃ ទៀត ដោយរូបលោកមានការសង្ស័យថា សំបុត្រកំណើតរបស់ប្អូនប្រុសមានលក្ខណៈខុសប្រក្រតី ហើយនៅតែទាមទារឲ្យធ្វើការពិនិត្យ DNA មកលើក្មេងម្នាក់ប្រុស ដែលគ្នាមិនដឹងអីនេះទៀតផង។

កាលពីម្សិលមិញនេះតារាចម្រៀងរូបនេះបានធ្វើការរិះគន់ចំពោះអាយុឪពុកម្តាយ ពេជ្រ ថៃ នៅលើហ្វេសប៊ុកថា៖ “វាមិនសមសូម្បីតែបន្តិច ឪពុកអាយុ 44ឆ្នាំ ហាហា ម្តាយ 37 ឆ្នាំ បើតាមឆ្លាប់លឺខ្លះស្រ្តីនិងបុរសអាយុបុណ្ណឹងកម្រណាស់ឱកាសមានកូន។ វាមិនសមសូម្បីបន្តិច ឪពុកអាយុឡើងច្រើនទើបយកកូនអាយុ 12ឆ្នាំ 1960-2004= 44ឆ្នាំ ទើបយកកូន? ហើយអាយុ 44 ធ្វើការនៅថៃដូចមិនសម តាមដឹងមនុស្សអាយុច្រើននៅថៃដូចជាគេមិនសូវត្រូវការទេ បើទៅធ្វើការនៅថៃអាយុក្រោម 30ឆ្នាំរឺលើសតិចតួចដូចជាត្រូវខ្លះ។ ពិចារណាចុះបងប្អូន បង្ហាញសំបុត្រកំនើតដើមមក បើមាសសុទ្ធមែន។ អូ! ភ្លេច សូមបង្ហាញ Vote ជាសាធារណៈផង ដូចនៅប្រទេសជិតខាងយើង”។

ក្រោយពីបានបង្ហាញសារបែបនេះក៏មានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងមួយចំនួនទៀតក៏គាំទ្រចំពោះមតិរបស់ ម៉ៃ សុគន្ធ។

រង់ចាំទស្សនាទាំងអស់គ្នា ថានឹងមានរឿងអី្វ កើតឡើងបន្តទៀត?

No comments

Powered by Blogger.