ប៉ាអើយលោកប៉ា! សល់តែ៥ខែទៀតសោះ រៀបការកូនហើយ ខ្វះតែ៥នាទី ក៍មកមិនទាន់ដង្ហើមចុងក្រោយប៉ាទៀត

អនិច្ចំ ភាពមិនទៀង ទុក្ខំ សេចក្តី​ឈឺចាប់​ អនត្តា មិនមែនខ្លួន ឬមិនមាន​ខ្លួនដែលស្ថិតស្ថេរ ។ នេះហើយជីវិតសត្វលោក កើតចាស់ ឈឺស្លាប់ ជារឿងជៀសមិនផុត មានពេលជួបកើតជាមនោសញ្ចេតនា ក្ដីអាណិត ស្រលាញ់ ពេញចិត្ត តែពេលព្រាត់មកដល់កើតជាទុក្ខ ប្រៀបដូចម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រ័ត្នថានី បានបង្ហាញសេចក្ដីទុក្ខរបស់ខ្លួន ដោយអាឡោះអាល័យ សោកស្ដាយជាពន់ពេក ខណៈសល់ត្រឹមតែ៥ខែទៀតសោះ រៀបការខ្លួនហើយ តែបែរជាអវត្តមានលោកឪពុក ដែលជាអ្នកមានគុណយ៉ាងដូចច្នេះ ហើយខ្វះតែ៥នាទីសោះ ក៍ខ្លួនមកមិនទាន់ដង្ហើមចុងក្រោយ លោកប៉ាខ្លួនទៀត ។ នេះជាសារថ្លែងរៀបរាប់ពីសេចក្ដីទុក្ខរបស់ខ្លួន ៖

ប៉ាអេីយប៉ា តែ៥ខែទៀតសោះ មេចបានប៉ាមិនចាំញាំការកូន សូម្បីតែដង្ហេីមចុងក្រោយរបស់ប៉ា ក៏កូនមកមិនទាន់ដែរ ខ្វះតែ៥នាទីទៀតសោះកូនបានជួបមុខប៉ាលេីកចុងក្រោយហេីយ ស្នាមញញឹមប៉ាស្ថិតជាប់ចិត្តកូនជានិច្ច ប៉ានៅក្មេងណាស់ មិនគួរឡេីយណាប៉ាទៅចោលកូនទេ 🙏សូមវិញ្ញាណក្ខន្ធប៉ាទៅអោយបានសេចក្តីសុខ កូននឹងចងចាំប៉ាក្នុងចិត្តកូនជានិច្ច
ប៉ាចូលនៅផ្ទះថ្មីនេះស្អាតណាស់ប៉ា ផ្ទះប៉ាធំណាស់ មានរៀបចំផ្កាជូនប៉ា និងមានភ្លេីងពេញផ្ទះ ប៉ាមកទទួលលុយកាក់ដែលកូនក្មួយគ្រប់គ្នាបានជូនប៉ាណា សល់តែ២ថ្ងៃទៀតទេ ប៉ាជិតបានទៅវត្តហេីយ (ប៉ាខានទៅវត្ត៦ឆ្នាំជាងហេីយ)

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.