នាយ ពាក់មី ហាក់នឹកស្រណោះពីអ្វី ទើបបង្ហោះសារបែបនេះ

ផ្តើមពីជីវិតជាជាងសំណង់ រកមួយថ្ងៃរស់មួយថ្ងៃ ក្លាយទៅជាកំពូលតារាកំប្លែងមួយរូប មានការគាំទ្រ និងទទួលបានភាពជោគជ័យនៅក្នុងជីវិត នោះគឺ នាយ ពាក់ មី ដែលតែងតែធ្វើឲ្យបងប្អូនពុកម៉ែសើចសប្បាយតាមការសម្តែងរឿងកំប្លែកនានានៅក្នុងកម្មវិធីប្រគុំតន្ត្រីផ្សេងៗ។

ដោយឡែក កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយ ពាក់ មី បានបង្ហោះសារ ហាក់នឹកស្រណោះអនុស្សាវរីយ៌កាលពី ៥ ឆ្នាំ មុន នៅពេលដែលលោកទើបតែក្លាយខ្លួនទៅជាតារាកំប្លែងក្នុងវិធីសិល្បះ។

ក្នុងនោះ នាយ បានសរសេរសារ រៀបរាប់នៅលើគណនីហ្វេសបុករបស់ខ្លួនថា:

ពេលវេលាលឿនណាស់ 5ឆ្នាំហាក់ថ្មីៗ រំលឹកដល់រឿងនេះ ខ្ញុំសូមផ្ញេីរក្តីនឹករលឹក អរគុណជាពន់ពេកដល់ពុកម៉ែ បងប្អូនបងប្រុសបងស្រី ប្រិយមិត្តទស្សនិកជនគ្រប់ៗគ្នាដែលបានជួយខ្ញុំគ្រប់រូបភាព។ ថ្ងៃនេះទំនេរកន្លះថ្ងៃ ចឹងហើយអាចឆ្លើយខំមិនបានគ្រប់ៗគ្នាណា

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.