នី រតនា បង្ហោះសារផ្ញើសេចកី្តនឹករលឹក ដល់សំលាញ់ពីរនាក់

តារាចម្រៀងប្រុសសង្ហា សម្លេងផ្អែម នី រតនា ដែលជាម្ចាស់ពានរង្វាន់ Cambodia Idol រដូវកាលទី១ ពេលនេះហាក់ដូចជាមានទីផ្សារជាខ្លាំង ដូចជាការប្រគុំតន្រ្តីរតាមបណ្តាលខេត្តជាខ្រើន ក្នុងមួយរយៈកាលចុងក្រោយនេះ ។

ជាក់ស្ដែង ថ្មីៗនេះម្ចាស់បទ«នារីក្នុងសុបិន្តបងគឺជាអួន» រូបនេះក៏បានបង្កភាពដ៏បណ្តាលអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើល ដោយ លោក បានជាបង្ហោះសារលើបណ្ដាញសង្គម គឺជាការនឹករលឹកដល់អតីតកាល ដោយរៀបរាប់ថា៖

«នឹកឃើញគ្រាមួយ ដែលពួកយើងរួមសុខរួមទុក្ខជាមួយគ្នា !! ហើយក៏បានបង្ហាញនៅ សមត្ថភាពច្រៀង រួមគ្នានៅលើឆាកដ៏អស្ចារ្យ មួយនេះ ! តើបងប្អូនទាំងអស់គ្នានៅចាំរូបភាពទាំងនេះទេបាទ ???»។

ជាក់ច្បាស់សារនេះ លោក នី រតនា នៅតែនឹករលឹកមិត្តភក្តិ ដែលធ្លាប់លំបាកជាមួយគ្នា ក្នុងនោះមានលោក សៅ ឧត្តម និង លោក ម៉ៅ ហាជី បើទោះជាបច្ចប្បន្ននេះអ្នកទាំង៣ បានបែកចែកច្រៀងក្នុងផលិតកម្មផ្សេងគ្នា ក៏ដោយ៕

No comments

Powered by Blogger.