ឱ! ជីវិតអើយ មិន​ហ៊ាន​ទៅផ្ទះ ស៊ូដេក​ទាំងអត់​បាយលើម៉ូតូ​​ហាលភ្លៀង ព្រោះតែមិន​ទាន់បាន​លុយ ដើម្បី​ទិញអង្ករឲ្យ​កូន​ដាំ​បាយ​ហូប

ជីវភាពរបស់ប្រជាជននៅកម្ពុជាយើងសព្វថ្ងៃនេះ អ្នកខ្លះរកស៊ី រកប្រាក់ចិញ្ចឹមជីវិត ងាយស្រួល លុយហូរចូលដូចទឹក ឯអ្នកខ្លះរកតែប្រាក់ទិញអង្ករហូបមិនបានផង ជាក់ស្ដែងដូចពូម៉ូតូឌុបម្នាក់ ដែលគណនីហ្វេសប៊ុកឈ្មោះ Cham Nan បានជួប ៖

ថ្ងៃមិញខ្ញុំបានឃើញពូម៉ូតូឌុបម្នាក់ ពាក់អាវភ្លៀង ហើយគាត់បានគេងជ្រក់ភ្លៀងក្រោមដើឈើ ហើយខ្ញុំក៏ទៅគាត់ថា ហេតុអីក៏ពូមិនទៅសម្រាកនៅផ្ទះទៅ ណាមួយមេឃកំពុងភ្លៀងផង។

គាត់ក៏និយាយមួយៗមកខ្ញុំថា ពូចេញមករកម៉ូតូតាំងពីព្រឹក មិនទាន់បានមួយម៉ូយទេក្មួយអើយ បាយក៏មិនបានហូប ហើយក៏គ្មានលុយទិញអង្ករអោយកូនដាំបាយហូបទៀត ចឹងពូមិនអាចទៅផ្ទះទេ លឺពូម៉ូតូឌុបនិយាយចឹង ខ្ញុំក៏ធ្លាប់អត់ ហើយក៏ធ្លាប់ដាច់បាយចឹងដែរ គឺវាពិបាកណាស់

ហើយខ្ញុំក៏ជូនគាត់១មុឺនរៀល ទោះបីមិនច្រើន តែវាជាទឹកចិត្តខ្ញុំ ហើយគាត់សប្បាយចិត្តណាស់ ឃើញគាត់សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តដែរ🙏

Update: បន្ទាប់ពីការចុះផ្សាយលើ អាម៉ាប៉ាប៉ាព័ត៌មាន រួចមក លោក វិល្លាម ដែលជាអ្នកវិភាគសង្គម មានក្ដីអាណិតអាសូរជាពន់ពេក និងប្រកាសជួយបុរសកម្សត់ខាងលើ ដូចច្នេះប្រសិនពុកម៉ែ បងប្អូន ពេលជួបគាត់ ឬ សាមីខ្លួនផ្ទាល់បានឃើញ អាចធ្វើការទាក់ទងទៅកាន់លេខ លោក វិល្លាមផ្ទាល់  069 4444 14 ហើយក្នុងករណីដែល លោកមិនបានលេីកសុំទាក់ទងលេខលេខាគាត់ 093 88 08 81 ។
សូមអរគុណចំពោះការចែកចាយបន្ត!

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.