គ្រងឈុត​កូនក្រមុំ ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាស្រល់ស្អាតដូចទេពអប្សរ

តារាសម្ដែង និងជាពិធីការិនីមុខកូនកាត់ ដ៏មានប្រជាប្រិយភាពនាពេលបច្ចប្បន្ននេះ គឺ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានប្រិយមិត្តអ្នកគាំទ្រកត់សម្គាល់ឃើញថា កំពុងតែទទួលបានការរាប់អាន ស្រលាញ់ និង ប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ តាមរយៈការសម្ដែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍។

ជាក់ស្តែង កាលពីថ្មីៗនេះ រូបភាពដ៏សែនស្រល់ស្អាត ប៉ុន្មានសន្លឹករបស់កំពូលរាជិនីសម្រស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាទាក់ទាញការចាប់អារម្មណ៍ខ្លាំង នៅក្នុងប្រព័ន្ធហ្វេសប៊ុក ក្នុងសម្លៀកបំពាក់រ៉ូបកូនក្រមុំ ពណ៌សក្បុស ដោយបានរំលេចនូវសម្រស់ ស្រស់ស្អាត គួរឲ្យចង់គយគន់ មិនចេះជិនណាយ។ ជាពិសេសគ្រប់ពេលតារាស្រីមួយដួងនេះ បញ្ចេញស្នាមញញឹមម្ដងៗ បានឆក់យកបេះដូងបុរសៗ ឲ្យលង់ស្នេហ៍លើរូបនាងដកចិត្ត ស្ទើរតែមិនរួច។

ជាការពិតណាស់ ពិធីការិនីវ័យក្មេង ពូកែវោហារស័ព្ទចាក់ទឹកមិនលិច កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈនោះទេ ប៉ុន្តែនាងក៏ត្រូវបានគេមើលឃើញថា មានសំណាងល្អ ដែលអាចនិយាយបានថា ទេវតាប្រទានឲ្យនូវសម្រស់ដ៏ស្រស់ផូរផង់ មិនចាញ់តារាបរទេសឡើយ រហូតមានទស្សនិកជនជាច្រើន បានដាក់រហស្សនាមឲ្យនាងថា រាជនីសម្រស់ទៀតផង។ ជាមួយគ្នានឹងរូបសម្រស់ដ៏ស្រស់សោភា របស់ពិធីការិនីស្រី ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យបុរសជាច្រើន លង់ស្នេហ៍លើរូបនាង និងប៉ងប្រាថ្នាចង់យកមក នែបនិត្យជិតខ្លួន ប៉ុន្តែពិធីការិនីកូនកាត់អឺរ៉ុបរូបនេះ ហាក់បីដូចជាមិនសូវខ្វាយខ្វល់ពីរឿងស្នេហា ឬដៃគូជីវិត ទើបធ្វើឲ្យបុរសៗខំចិញ្ចឹមចិត្តលួចប៉ងនាង ជាគូជីវិតត្រូវខកចិត្ត មិនស្ទើរឡើយ។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកដំបូង សម្រាប់នាងដែលគ្រងឈុតកូនក្រមុំនោះទេ ប៉ុន្តែភាពទាក់ទាញ និងពាក្យកោតសរសើរ ពីមហាជននៅតែកើតមានសម្រាប់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គ្រប់ពេលដែលនាងគ្រងឈុត កូនក្រមុំបែបនេះម្ដងៗ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.