បែកធ្លាយ ឈ្មោះពិត របស់ កញ្ញា សុគន្ធ នីសា ពីធៀបការផ្ទាល់របស់ខ្លួន

តារា​ចម្រៀងស្រគត់ស្រគុំ កញ្ញា សុគន្ធ នីសា ដែល​បាន​ប្រកាស​ថា ខ្លួននឹង​ចូល​រោង​ការ​នាបំណាច់​ឆ្នាំ២០១៧​នេះ ហើយពេល​នេះ ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ថ្ងៃ​ខែ ចូល​នាង​ចូល​រោង​ការ​ពិត​ប្រាកដ​​ហើយ ដែលនឹងប្រារម្ធឡើង ​នៅ​ថ្ងៃ​ទី១ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ ដែល​អាពាហ៍ពិពាហ៍​របស់​នាង នឹងធ្វើ​នៅ សណ្ឋាគារ​​សូហ្វីតែល ភ្នំពេញ ជា​មួយកូន​កំលោះ​ឈ្មោះ ពៅ សម្បត្តិ ជា​អ្នក​ជំនួញ​ធំ​ម្នាក់។

ដំណឹងរៀបការ របស់តារាចម្រៀង សុគន្ធ នីសា កំពុងតែក្លាយជាប្រធានមួយដ៏ក្ដៅគគុក ពាសពេញបណ្ដាញហ្វេសប៊ុក ដោយមានមហាជនជាច្រើន បានចោទសំណួរថា ហេតុអ្វីបានជាតារាចម្រៀង សុគន្ធ នីសា មិនបង្ហាញពីមុខមាត់គូដណ្ដឹង របស់ខ្លួន។ ពាក់ព័ន្ធនឹងសំណួរខាងលើ កញ្ញា សុគន្ធ នីសា មិនបានឆ្លើយតបនឹងសំណួរ របស់មហាជននៅឡើយទេ។ ផ្ទុយទៅវិញ នាងហាក់បីដូចជាព្រងើយកន្តើយ នឹងចម្ងល់របស់មហាជន ដោយក្រាញននៀល មិនព្រមបង្ហាញអត្តសញ្ញាណ អនាគតស្វាមី របស់ខ្លួនជាសាធារណៈម្ដងណាឡើយ ខណៈដំណឹងបានបញ្ជាក់ច្បាស់ថា នាងនឹងត្រៀមដឹកដៃគូស្នេហ៍ចូលរោងការ នៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះ។

គួររំលឹកផងដែរថា ការ​ចូល​រោង​ការ​របស់​ សុគន្ធ នីសា​ នៅ​ថ្ងៃ​ទី១ ខែ ធ្នូ ឆ្នាំ ២០១៧ គឺ​ក្រោយ​ លោក សុខ ជំនោរ​ ដែល​ជា​អតីត សង្សារ​នាង តែ​ប៉ុន្មាន​សប្ដាហ៍ប៉ុណ្ណោះ។ លោក សុខ ជំនោរ គ្រោង​​ចូល​រោងការ​នៅ​ថ្ងៃ​ទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧​ ខាង​មុខ​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​អនាគត​​ភរិយា​របស់​លោក គឺ​ជា​បុគ្គលិក​​ធនាគារ​ឯក​ជន​មួយ​នៅ​ភ្នំពេញ។

ក្រឡែកមើលមករឿងមួយ ជាក់ជឿមានមនុស្សភាគតិចបានដឹង គឺឈ្មោះពិតរបស់ កញ្ញា សុគន្ធ នីសា ក៏ត្រូវបានបង្ហាញផងដែរ ក្នុងធៀបការរបស់កញ្ញា ។ ជាឈ្មោះពិតរបស់កញ្ញា សុគន្ធ នីសា គឺ ឈ្មោះពិត ប៉ុន សុគន្ធា ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.