ពិតជាស្រណោះណាស់! បន្ទាប់ពីអ្នកនិពន្ធ កៅ សីហា ទម្លាយមូលហេតុដែលបញ្ចូលវត្តមាន សាន ស្រីឡៃ ក្នុងបទថ្មី ពេជ្រ សោភា [មានវីដេអូ]

ការបាត់បង់ តារាចម្រៀង សាន្ត ស្រីឡៃ បានបន្សល់ទុកនៅភាពស្តាយស្រណោះ និងអនុស្សាវរីយ៌ជាច្រើនសម្រាប់គ្រួសារនាង មិត្តរួមការងារ និងអ្នកគាំទ្រទៀតផង។ ក្នុងនោះផងដែរ អ្នកដឹកនាំការសម្តែង និងជាអ្នកនិពន្ធក្នុងផលិតកម្មហង្សមាស គឺ លោក កៅ សីហា ដែលគេស្គាល់ថាមានទំនាក់ទំនងល្អជាមួយនឹង អ្នកនាង សាន្ត ស្រីឡៃ បានបង្ហាញអារម្មណ៍នឹកស្រណោះជាថ្មី នូវអនុស្សាវរីយ៌ ដែលធ្លាប់មាន ជាពិសេសគឺ វត្ថមានរបស់ ស្រីឡៃ នៅក្នុង MV ថ្មី បទ «ចែភា In The Mix» របស់តារាចម្រៀង ពេជ្រ សោភា ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុន។

ជាក់ស្ថែង លោក កៅ សីហា ការបានបង្ហើបប្រាប់ថា ដំបូងគឺលោកមិនស្គាល់ ស្រីឡៃ ហើយក៏មិនចង់ឲ្យ ស្រីឡៃ សម្ថែងនៅក្នុងបទ «ចែភា In The Mix» នោះទេ ប៉ុន្តែដោយសង្កេតឃើញថា ស្រីឡៃ ជាមនុស្សល្អ រស់រាយរាក់ទាក់ មិនប្រកាន់ច្រើន លោកក៏ផ្លាស់ប្តូរចិត្ត ឲ្យនាងថតជាមួយ អ្នកនាង ពេជ្រ សោភា វិញ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងអាណិត ស្រឡៃ ទៀតនោះ ត្រូវបានលោក កៅ សីហា សរសេរនៅក្នុងសារថា:

បទនេះហើយ ដែលធ្វើឲ្យខ្ញុំបានស្គាល់សាន ស្រីឡៃច្បាស់! ការពិតបទនេះមិនមានគម្រោងយកនាងមកសម្ដែងទេ ប៉ុន្តែដោយសារនាងបានទទូចសុំ អាភា ថាចង់សម្ដែង ចង់រាំលេង អាភា ក៏សុំខ្ញុំឲ្យដាក់នាងចូលផងទៅអាណិតស្រីឡៃ។ ខ្ញុំនៅមានចិត្តរារែកនៅឡើយនាពេលនោះ ប៉ុន្តែដោយសារចរឹតរួសរាយរបស់នាង លេងសើចមិនប្រកាន់ ខ្ញុំក៏សម្រេចដាក់នាងឲ្យមករាំដែរទៅ។ ស្នាដៃចុងក្រោយរបស់នាងក្នុងMV។
ស្រណោះថ្ងៃថតបទនឹងណាស់ Sophea SP Pich កាលនោះស្រីឡៃមិនមានខោអាវស្លៀករាំថត បងក៏រុះរើ ខោអាវអាភាឯងឲ្យអាឡៃពាក់ ហើយឆ្លៀតរត់ទៅទិញថែមនៅហាងចិញ្ចើមថ្នល់ក្បែរនាគបាញ់ទឹកទាំងព្រឹកទៀត! ចាំអត់?

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.