ចាន់ វឌ្ឍនាកា បញ្ចេញសារ៣ឃ្លា ធ្វើឲ្យអ្នកគាំទ្រអាណិតយ៉ាងខ្លោចចិត្ត

បន្ទាប់ពីរងបរាជ័យ ២-១ ជាមួួយក្រុមក្រុមមីយ៉ាន់ម៉ា ក្នុងការប្រកួតមិត្តភាពអន្តរជាតិយប់មិញ គឺបានបន្សល់នូវស្រមោលខ្មៅ ជាច្រើនចំពោះ គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រក្រុមកម្ពុជា។ ងាបមកចាប់អារម្មណ៍ គឺខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបន្ដបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយស្ដែងចេញពីការមិនពេញចិត្តខ្លួនឯង ដែលមិនអាចសម្រេចគ្រាប់បាល់ដ៏ល្អជូនក្រុមជម្រើសជាតិខ្លួនបាន។

កាលពីយប់ ថ្ងៃ១០ ខែវិច្ឆិកា មិ្សលមិញនេះ ខ្សែប្រយុទ្ធដែលមានស្រុកកំណើត មកពីខេត្តកំពត ចាន់ វឌ្ឍនាកា បានបង្ហោះសារបង្កប់ដោយអត្ថន័យ និងគួរឲ្យចាប់អារម្មណ៍ ៣ឃ្លា ដោយសារទី១ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានបង្ហោះភ្លាមៗ ក្រោយចប់ការប្រកួតយប់មិញដោយសរសេរថា «ស្អប់ខ្លួនឯង អ្នកអាចស្ដីបន្ទោស រឺថាយ៉ាងម៉េចក៏បានពេលនេះ Comment ទៅមួយសេរី”។ រីឯសារទី២ ដែលទើបបង្ហោះមុននេះ សរសេរថា តាំងពីចេះលេងបាល់មក គ្រាប់បាល់នេះ គឺជាគ្រាប់បាល់ ដែលខ្ញុំសោកស្ដាយជាងគេ ក្នុងឆាកជីវិតបាល់ទាត់របស់ខ្ញុំ»។ និងសារទី៣ចុងក្រោយ បានសរសេរថា "ថ្វីបើម្សិលមិញខ្ញុំធ្វើមិនបានល្អតែមិនប្រាកដថាថ្ងៃស្អែកខ្ញុំនៅតែមិនធ្វើបានល្អនោះទេ តែបើថ្ងៃស្អែកខ្ញុំធ្វើមិនបានទៀតខ្ញុំមិនជឿថាថ្ងៃខានស្អែកខ្ញុំធ្វើមិនល្អទៀតនោះទេ ខ្ញុំនៅជឿលើការខំប្រឹងប្រែងរបស់ខ្ញុំ🙂🙂🙂🙂"

ក្នុងសារនេះបានធ្វើឲ្យអ្នកគាំទ្រចូលរួមសោកស្ដាយ និងអាណិតចំពោះ ចាន់ វឌ្ឍនាកា ព្រោះកាលពីយប់មិញនៅចុងម៉ោង ចាន់ វឌ្ឍនាកា ពិតជាមានឱកាសស៊ុតមុខទី ២លើក តែធ្វើមិនបានសម្រេច ខណៈគ្រូបង្វឹកលោក ប្រាក់ សុវណ្ណារ៉ា ជឿជាក់ថា ការស៊ុតទាំង២លើកនោះ ច្បាស់ ១០០% គឺ វឌ្ឍនាកា នឹងស៊ុតចូល តែបែរមិនបានសម្រេចទៅវិញ។ ប៉ុន្ដែបើទោះជាបែបនេះក្ដី អ្នកគាំទ្រនៅតែគាំទ្រ និងលើកទឹកចិត្តដល់តារាឆ្នើមរបស់កម្ពុជារូបនេះឲ្យបន្ដខំប្រឹង ដើម្បីត្រៀមប្រកួតផ្លូវការជាមួយហ្សកដានី ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាថ្ងៃទី១៤ ខែវិច្ឆិកានេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.