ឌុច លីដា ថត​សម្តែងជាមួយ​ពស់​ពិតៗ មើលទៅគួរឲ្យព្រឺសម្បុរជំនួស

អាចនិយាយបានថា ពេលនេះ គឺជាលើកទី១របស់ កញ្ញា ឌុច លីដា សម្ដែងភាពក្លាហានក្នុងរឿង «កូនពស់កេងកង» ដែលនាងត្រូវពាក់ពស់ជាច្រើន រាប់មិនអស់នៅលើក្បាល ដែលសុទ្ធសឹងតែជាពស់មែនទែន។ អ្វីដែលពិសេសនោះ ថ្មីៗនេះ ទស្សនិកជនស្ទើរតែទ្រាំមិនសរសើរ ឌុច លីដា មិនបាន ជាមួយនឹងទេពកោសល្យ ភាពប៉ិនប្រសព្វនៃការសម្ដែង ជាមួយនឹងពស់ ដែលមើលទៅគួរឲ្យព្រឺសម្បុរជំនួស។

ក្នុងការសម្ដែងរឿង «កូនពស់កេងកង» ត្រូវបានគេដឹងថា គឺជាស្នាដៃនិពន្ធ និងដឹកនាំរបស់ផលិតករក៏ល្បីល្បាញ ប្រចាំប្រទេសកម្ពុជា គឺលោក ហ្វៃ សំអាង ដែលមានកញ្ញា ឌុច លីដា ជាតួនាងពស់កេងកងនេះផងដែរ ។ រាល់ស្នាដៃរបស់លោក ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និងកោតសរសើរមិនដាច់ពីមាត់គ្រប់គ្នា ខណៈការដឹកនាំរឿង «កូនពស់កេងកង» នេះមានទស្សនិកជន មិនតិចទេ បាន comment សរសើរពីការរៀបចំតុបតែង លំអតួអង្គនាងពស់កេងកង គឺពិតជាស័ក្តិសមណាស់។ មិនតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើនរង់ចាំទស្សនា រឿងនេះផងដែរ។

គួរឲ្យដឹងផងដែរថា រឿង «កូនពស់កេងកង» ដែលសម្ដែងដោយតារាល្បីៗជាច្រើនដួង និង មានកញ្ញា ឌុច លីដា ជាតួអង្គនាងពស់កេងកង ព្រមទាំងជាស្នាដៃដឹងនាំ របស់ផលិតករល្បីឈ្មោះ លោក ហ្វៃ សំអាង នេះ នឹងធ្វើការចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ហង្សមាស ក្នុងឆ្នាំ ២០១៨ខាងមុខនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.