ពិតជាគួរឲ្យសរសើរមែន! ទោះជិតចូលរោងការក្តី ក៏ សុគន្ធ និសា មិនភ្លេចធ្វើរឿងមួយនេះដែរ!

តារាចម្រៀងរាងតូចច្រឡឹងមុខគួរឲ្យស្រឡាញ់ កញ្ញា សុគន្ធ និសា កំពុងតែមមាញឹកជាខ្លាំង ដើម្បីត្រៀមរៀបចំខ្លួនក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដែលនឹងធ្វើឡើងក្នុងរយៈពេលមួយអាទិត្យទៀតខាងមុខ គឺនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។

ដោយឡែក កញ្ញា សុគន្ធ និសា ក្រៅពីជាតារាចម្រៀងប្រចាំរស្មីហង្សមាស នាងក៏មានតួនាទីដ៏សំខាន់មួយទៀតក្នុងសង្គមខ្មែរ គឺជាទូតសុច្ឆន្ទៈ នៃអង្គការស៊ីប៉ា ដែលជាអង្គការលើកកម្ពស់ វិស័យអំណាននៅក្នុងប្រទេសកម្ពុជា។

ជាក់ស្ថែង បើយោងតាមសារនៅលើគណនីហ្វេសបុករបស់ កញ្ញា សុគន្ធ និសា បានជំរាបជាដំណឹងថា នៅថ្ងៃទី ០៥ ខែធ្នូ ២០១៧ នេះ កញ្ញានិងចូលរួមសម្ថែងដោយស្ម័គ្រចិត្ត ក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីកាត់បន្ថយអត្រាអនក្ខរកម្មនៅប្រទេសកម្ពុជា។

កញ្ញា សុគន្ធ និសា បានរៀបរាប់លំអិតតាមរយៈសារដ៏វែងថា:

សូមគោរពអញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចជុំគ្នា និងជួបជាមួយនាងខ្ញុំ ព្រមជាមួយនឹងភ្ញៀវកិត្តិយសជាច្រើនទៀតក្នុងការសម្តែងដោយស្ម័គ្រចិត្តនៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ ចាប់ពីម៉ោង៦ល្ងាចតទៅ នៅថ្ងៃទី៥ ខែធ្នូនេះ សូមគោរពជម្រាបថា ចំណូលដែលបានមកពីការលក់សំបុត្រចូលរួមកម្មវិធីនេះនឹងយកទៅប្រើប្រាស់ក្នុងការទ្រទ្រង់បណ្ណាល័យចល័តរបស់អង្គការស៊ីប៉ា និងលើកកំពស់វិស័យអំណាននៅកម្ពុជា
នាងខ្ញុំពិតជារំពឹង និងសង្ឃឹមថានឹងទទួលបានវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាចក្នុងន័យសប្បុរសធម៍នេះយ៉ាងច្រើនអធឹកអធម និងកក់ក្តៅ ក្នុងឆន្ទះលុបបំបាត់អនក្ខរកម្មនៅកម្ពុជា ឲ្យក្មេងតូចៗ និងអនក្ខរជន ចេះអានអក្សរ ដើម្បីងាយក្នុងការទទួលយកចំណេះដឹងដើម្បីអនាគត និងបង្កើនធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងក្លាទៅមុខទៀត 🙏🏻🙏🏻🙏🏻

នេះសបញ្ជាក់ឲ្យឃើញថា ទោះបីជាស្ថិតក្នុងពេលវេលាមួយដ៏សែនរវល់ជាមួយថ្ងៃរៀបការយ៉ាងណាក្តី ក៏ កញ្ញា សុគន្ធ នីសា នៅតែមិនភ្លេច និងមានឆន្ទះចូលរួមជួយដល់សង្គមខ្មែរឲ្យបានល្អប្រសើរ។

គួរបញ្ជាក់ផងដែលថា កញ្ញា សុគន្ធ និសា និងបញ្ចប់ភាពនៅលាវរបស់នាង ដោយចូលក្រាបផ្ទឹម ជាមួយនឹងអ្នកជំនួញធំម្នាក់ លោក សាំបា នៅថ្ងៃទី១ ខែធ្នូ ២០១៧ នេះ ក្នុងសណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.