តើហេតុអ្វីទៅ បានជា តារាចម្រៀង កញ្ញា សុគន្ធ នីសា បង្ហោះសារចម្លែកបែបនេះ....

កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ នីសា និងជាតារាសម្តែងក្នុងរឿងភាគល្បី “សិសិររដូវក្នុងបេះដូង” ថ្មីៗនេះ បានធ្វើឲ្យប្រិយមិត្ត និងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលចំពោះសារមួយឃ្លាបែបអបរំ ដ៏មានន័យ ដែល កញ្ញា សុគន្ធ នីសា បានបង្ហោះនៅលើគណនីហ្វេសបុកផ្ទាល់ ដោយសារនោះបានរៀបរាប់ថា:

មុននឹងតាំងចិត្តថាធ្វើអ្វីមួយ យើងប្រហែលជាត្រូវការយ៉ាងហោចណាស់១០ហេតុផលដើម្បីចាប់ផ្តើម តែបើថ្ងៃណាមួយមានចិត្តចង់បោះបង់វាវិញ យើងគួរតែត្រូវការយ៉ាងហោចណាស់១០០ហេតុផលដើម្បីបញ្ឈប់វា ព្រោះកុំងាយបោះបង់អ្វីដែលយើងបានចាប់ផ្តើមតស៊ូនឹងវាប្រសិនបើយើងមិនទាន់ច្បាស់ថាយើងបានខំប្រឹងអស់ពីសមត្ថភាពនោះទេ

យ៉ាងណា សារខាងលើរបស់កញ្ញា ត្រូវបានមហាជនមានការងើយឆ្ងល់ និងចង់ដឹងអត្ថន័យពិត ដែលធ្វើឲ្យកញ្ញាសរសេរវាឡើងបែបនេះ។ គួរបញ្ជាក់ផងដែលថា កញ្ញា សុគន្ធ នីសា និងត្រៀមបញ្ចប់ជីវិតនៅលីវរបស់ខ្លួន ដោយចូលរោងការ នៅចុងឆ្នាំ ២០១៨ ខាងមុខនេះហើយ។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.