អ៊ីវ៉ា ក្តៅចិត្តមិនស្ទើរ ជាមួយបុរសម្នាក់ ដែលថានាងធ្លាប់មានអីៗជាមួយ!

កញ្ញា អ៊ីវ៉ា ជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរបស់ ប្រចាំផលិតកម្មសាន់ដេ ។ នាងគឺជាតារាមួយរូប មិនដែលកម្រនឹងមានសម្បូររឿងអាស្រូវនោះទេ ដូច្នេះហើយទើបធ្វើ ឲ្យប្រជាប្រិយភាពរបស់នាងនៅតែមាន និងមិនដែលស្រុតចុះនោះឡើយ។

អាចនិយាយបានថាជារឿងមួយដ៏គួរឲ្យចម្លែកនឹកស្មានមិនដល់ផងដែរ គឺនាពេលថ្មីៗនេះ ស្រាប់តែមានបុរសម្នាក់ បង្ហោះរូបរបស់ខ្លួន និងកញ្ញា អ៊ីវ៉ា ដោយបាននិយាយថាខ្លួន ធ្លាប់គេងជាមួយនាង។

ពេលកញ្ញា អ៊ីវ៉ា ឃើញបែបនេះហើយ បានធ្វើឲ្យនាង ខឹងចិត្តមិនស្ទើេ ដោយរូបនាងបានថាស្តីបុរសម្នាក់នោះ នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមិនសំចៃមាត់ថា៖

ចង់ចូលគុកមែន អាគុក? កុំមកនិយាយ អង្វរសុំទោស ថាមានគេលួចហែកអាខោនហ្វេសប៊ុកអី បើអាគុកឯងមិនបានធ្វើចេញមុខមកបកស្រាយ មកអាគុក កុំសង្ឃឹមថារួចខ្លួនអោយសោះណាអាដេកគុក ។សុំទោសបងប្អូន ដែលនាងខ្ញុំប្រើសម្ដីមិនសមរម្យ ។ ព្រោះខឹងអាគុកនិងពេក ជួយស៊ែររកមុខអាគុកនិងអោយខ្ញុំផងបងប្អូន។

មិនត្រឹមតែ កញ្ញា អ៊ីវ៉ាតែម្នាក់នោះទេ ប៉ុន្តែបុរសម្នាក់នោះថែមទាំង និយាយដល់កញ្ញា លី អ៊ីវ៉ាធីណា ថាក៏ធ្លាប់បានគេងជាមួយខ្លួនដូចគ្នា។

មិនទាន់ចប់នៅឡើយ បើផ្អែកតាមសម្តីរបស់កញ្ញា អ៊ីវ៉ា នាងមិនព្រម បញ្ចប់រឿងនេះដោយងាយៗនោះទេ បើសិនជាគ្មានការបកស្រាយជាក់លាក់ណាមួយ ពីបុរសម្នាក់នោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.