ស្ទើរតែមិនជឿ! ហេតុតែស្រលាញ់ខ្លាំង នារីខ្មែរម្នាក់ វះកាត់កែសម្ផស្សឱ្យមានមុខមាត់ដូច សុខ ស្រីនាង

ជឿថាអ្នកណាៗ ក៏ស្គាល់នូវ តារាចម្រៀងស្រីមុខដូចកូនកាត់ឥណ្ឌា គឺអ្នកនាង សុខ ស្រីនាង គឺបានវិលត្រលប់មកកាន់វិថីសិល្បៈវិញសាជាថ្មីម្តងទៀតបន្ទាប់ពីបាត់មុខរយៈតាំងពីអ្នកនាងរៀបអាពាហ៍ពិពាហ៍មក ។

ក្នុងការការបង្ហាញវត្តមានសាជាថី្មលើវិស័ួសិល្បះ បច្ចុប្បន្ននេះអ្នកនាង សុខ ស្រីនាង គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ ក្នុងចំនោមតារាចម្រៀងជួរមុខ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ដោយមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

ស្របពេលទន្ទឹមនឹងនេះដែរ ស្រាប់ការលេចលឺព័ត៌មានចម្លែកមួយ សី្តពី តារាចម្រៀង សុខ ស្រីនាង គឺមានអ្នកគាំទ្រជានារីម្នាក់ ដែលស្រលាញ់ខ្លួនខ្លាំងមែនទែន រហូតដល់ថ្នាក់នាងហ៊ានលះបង់ថវិកា និងអាយុជីវិត ដើម្បីទៅវះកាត់កែសម្ផស្សឱ្យមានមុខមាត់ដូចជាអ្នកនាង សុខ ស្រីនាង ផងដែរ។

ជាអ្នកគាំទ្រដ៏ស្មោះស័្មគ្ររបស់ អ្នកនាង សុខ ស្រីនាង គឺ កញ្ញា ខន នីតា ដែលល្បីថាមានមុខមាត់ស្រដៀងជាមួយនឹងតារាចម្រៀង សុខ ស្រីនាង ក៏បានបើកបង្ហាញនូវមុខមាត់ពិតរបស់ខ្លួនកាលពីមុន មុនពេលដែលទៅវះកាត់កែសម្ផស្សនៅឯក្រៅប្រទេស។

បន្ថែមពីលើនេះអ្នកនាង ខន នីតា ក៏បានប្រាប់ថា ពេលនេះអ្នកនាងសប្បាយចិត្តយ៉ាងខ្លាំងដែលមិនបានបំភ្លេចចោល នូវរូបរាងពិតប្រាកដរបស់ខ្លួនឯងកាលពីមុន៕

នីតា ក៏បានសរសេរនៅក្នុងគណនីផ្ទាល់របស់ខ្លួនផងដែរថា :

ងាក មកអតីតកាលខ្ញុំ ពេលខ្ញុំមានគំរោងកែសម្ភស្សភ្លាម ខ្ញុំព្យាយាមលុបរូបថតខ្លួនឯងក្នុង fb អោយអស់ ព្រោះមិនចង់អោយគេឃើញ នឹង ដឹងថាខ្លួនឯងកែសម្ភស្សពីមុន ខ្ញុំតែងតែផុសរូបខ្លួនឯងកាត់ ត ជាមួយបងស្រីនាង គេតែងតែថាខ្ញុំ មុខស្រដៀងគាត់ #SSN ខ្ញុំលួចញញឹម នឹង សប្បាយក្នុងចិត្តថាអ្វីៗដែលខ្ញុំចង់បាន គឺបានក្លាយជាការពិតហើយ ខ្ញុំបានស្អាតដូចគេហើយ ម៉្យាងទៀតខ្ញុំបានស្រដៀងមនុស្សដែលខ្ញុំប្រថ្នាថាខ្ញុំថ្ងៃណាមួយខ្ញុំ ហ្នឹងស្អាតដូចគាត់ #SSN ព្រោះគាត់ជាតារាមួយរូបដែលមាន សម្ភស្សស្អាតខុសពីតារាដទៃ ។ តែអ្វីដែលខ្ញុំមិនអាចលាក់គេបាន នៅគេសួរច្រើនថាខ្ញុំត្រូវបងប្អូនគាត់មែន បានជាមុខស្រដៀងគាត់ ខ្ញុំក៏សំរេចចិត្តប្រាប់ថា ខ្ញុំបានកែសម្ភស្ស ។ ហើយខ្ញុំសួរខ្លួនឯងថា ហេតុអ្វីត្រូវបំភ្លេចខ្លួនឯងចោល? ឡូវខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំហ៊ានផុសរូបខ្លួនឯងដែលអាក្រក់ពីមុន ហ៊ានទទួលការពិត មិនខ្លាចអ្វីដែលត្រូវនិយាយប្រាប់គេ ។ អរគុណពុកម៉ែដែលអនុញ្ញាតអោយកូនធ្វើ នឹងតែងតែចង់អោយកូនល្អកូនស្អាត ។ ហើយជូនកូនទៅប្រទេសក្រៅហើយគេងកំដរកូនទៀត នេះជាទឹកចិត្តម្តាយដែលស្រលាញ់កូន។ អរគុណអស់ពីបេះដូង អ្នកទាំងអស់គ្នា ដែលតែងផ្តល់កំលាំងចិត្ត លើកទឹកចិត្ត អ្វីៗដែលខ្ញុំសប្បាយចិត្តពេលនេះគឺ ស្គាល់មនុស្សល្អៗច្រើន នៅក្បែរខ្លួន។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.