ឡើងកូដខ្លាំង! នី រតនា ប្តូរឡានស៊េរីថី្ម តម្លៃមិនថោក

ជិះ​រថយន្ត​ម៉ាក​ Lexus RX 350 ស៊េរី​ឆ្នាំ​ ​២០១០ តម្លៃ​ប្រមាណ​​ ៦៣ ០០០ ដុល្លារ មិន​ទាន់​បាន​មួយ​ឆ្នាំ​​ស្រួល​បួល​ផង​​ អតីត​បេក្ខភាព​​ជយលាភី​លេខ​១​ក្នុង​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី​១ នី រតនា បាន​​ប្ដូរ​ទៅ​ជិះ​រថយន្ត​ Mazda មួយ​គ្រឿង​ទៀត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ។

តាម​រយៈ​​គណនី​ Facebook របស់​ខ្លួន​ នី រតនា ​បាន​បង្ហោះ​រូបភាព​​រថយន្ត ​Mazda ជា​មួយ​ពាក្យ​មួយ​ឃ្លា​ថា​​៖ ​”យើង​អាច​កើត​មក​មិន​រស់​នៅ​លើ​គំនរ​ទ្រព្យ​ដូច​គេ​ ប៉ុន្តែ​អ្វី​ដែល​យើង​យក​មក​ជា​មួយ​នោះ គឺ​ទេព​កោសល្យ​ និង​ជំនាញ​ពិសេស​ផ្ទាល់​ខ្លួន​ ទ្រាំ​បន្តិច​​ទៀត​ ប្រឹង​បន្តិច​ទៀត​តស៊ូ​បន្តិច​ទៀត​ យើង​នឹង​ឈាន​ទៅ​ដល់​គោល​ដៅ​របស់​យើង​ជាក់​ជា​ពុំ​ខាន​”។

ត្បិត​ថា​តារា​ចម្រៀង​កំពុង​ឡើង​កូដ​រូប​នេះ​មិន​បាន​ឲ្យ​ដឹង​ពី​តម្លៃ​រថយន្ត​ Mazda នេះ ប៉ុន្តែ​បើ​តាមព៍ត៌មានផ្ទាល់បានឲ្យដឹងថា ​វា​ជា​រថយន្ត​ Mazda MX-5 ​ប្រហែល​ជា​ស៊េរី​ឆ្នាំ​ ២០១៦ ដែល​មាន​តម្លៃ​ជាង​ ៦០ ០០០ ដុល្លារ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.