ប្លែកអារម្មណ៍! មកស្តាប់ លោក ខាន់ ជេមស៍ បកស្រាយបទចម្រៀងជាភាសាថៃ ពិរោះយ៉ាងណាទៅ [មានវីដេអូ]

លោក ខាន់ ជេមស៍ គឺជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ត ជាពិសេសគឺយុវវ័យតែម្តង។ សព្វថ្ងៃ លោក ខាន់ ជេមស៍ មានការមមាញឹកខ្លាំងក្នុងវិធីសិល្បះ ព្រោះគេតែងតែឃើញលោកត្រូវបានហៅឲ្យទៅច្រៀងនៅក្នុងកម្មវិធីប្រគុំតន្រ្តីជាច្រើន តាមបណ្តាលខេត្តក្រុងនានា។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុន ខុសពីសព្វមួយដង លោក ខាន់ ជេមស៍ បានបង្ហោះវីដេអូបកស្រាយបទចម្រៀងបរទេសពីដើម ជាភាសាថៃ ដែលម្ចាស់បទចម្រៀងដើម គឺលោក មៃ ភិរុំផន។ មុននឹងធ្វើការបកស្រាយចម្រៀងនេះ លោក ខាន់ ជេមស៍ បានសរសេរសារនៅលើគណនីហ្វេសបុក ជំរាបជូនដល់អ្នកគាំទ្ររបស់គាត់ថា:

សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបាទ មានចំរៀងមួយបទ ដែលជាបទ របស់លោក មៃ ភិរុំផន។ ហើយថ្ងៃនេះខ្ញុំបាទ សូមលើកយកមកបកស្រាយជាភាសាដើមបើសិនជាមានកំហុសខុសឆ្គង ខ្ញុំបាទសូមខន្តី អភ័យទោស ព្រោះនេះជាការស្រលាញ់ចូលចិត្តហើយសុំផ្ញើបទនេះ ជូនដល់បងប្អូន ពលករដែលចំណាកស្រុក នៅប្រទេសថៃទាំងអស់គ្នាផងដែល ដោយក្ដីគោរពពីខ្ញុំបាទ សូមចុចលើអក្សរ HD ដើម្បីមើលឃើញកាន់តែច្បាស់”៕

ចង់ដឹងថាលោក ខាន់ ជេមស៍ ច្រៀងបទថៃនេះពិរោះយ៉ាងណា សូមរីករាយទស្សនាវីដេអូខាងក្រោមនេះ:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.