តារាចម្រៀង ឆន សុវណ្ណារាជ រំភើបខ្លាំងក្រោយ ឧកញ៉ា ឌួង ឆាយ ធ្វើពិធីខួបកំណើតឲ្យ [មានវីដេអូ]

កាលពីម្សិលមិញ ថ្ងៃទី១៦ ខែវិច្ឆិកា ២០១៧ បើយោងតាមហ្វេសបុកផ្លូវការរបស់កំពូលតារាចម្រៀងសម្លេងផ្អែម លោក ឆន សុវណ្ណារាជ បានឲ្យដឹងថា រូបលោកពិតជាមានកិត្តិយស និងរំភើបជាខ្លាំង បន្ទាប់ពីត្រូវបានម្ចាស់ក្លឹបកំសាន្តក្នុងពេលរាត្រី SOUND CLUB. គឺ លោក ឧកញ៉ា ឌួង ឆាយ រៀបចំពិធីខួបកំនើតអោយ។

ក្នុងនោះ លោក ឆន សុវណ្ណារាជ បានបង្ហាញអារម្មណ៍តាមសារមួយ ដោយសរសេរថា:

អរគុណណាស់សំរាប់បងស្រីសុវណ្ណារី និងបងប្រុសហុងជាមួយប្អូនស្រីកុស ព្រមទាំងលោកឧកញ៉ា ដួង ឆាយ Sound Club យប់មិញដែលបានធ្វើ Suprise ខួបកំណើតមកដល់រូបខ្ញុំអរគុណសំរាប់ការស្រលាញ់ចូលចិត្តរាប់អាន🙏🙏🙏🙏

ទស្សនាវីដេអូនៃការធ្វើខួបកំណើតដល់កំពូលតារាចម្រៀង ឆន សុវណ្ណារាជ ខាងក្រោម:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.