អុញនោះ! ថ្ងៃតុលាការកោះហៅឲ្យទៅបំភ្លឺរឿងក្ដី បែរជា នី មុន្នីនាថ ទៅថែសម្រស់ទៅវិញ [មានវីដេអូ]

ក្នុងមួយរយៈពេលចុងក្រោយនេះ ជីវិតសិល្បះរបស់តារាសម្តែងពូកែទឹកភ្នែក នី មុន្នីនាថ ហាក់កំពុងមានភាពស្រអាប់ បន្ទាប់ពីតារារូបនេះមានរឿងជាមួយអតីតគូដណ្តឹង គឺ លោក អ៊ុង សូឡាង រហូតឈានដល់មានការផ្តឹងផ្តល់ ចំពោះ នី មុន្នីនាថ ពីបទ ឆបោកលុយជាង១០ម៉ឺនដុល្លារ និងរំលោភលើសេចក្ដីទុកចិត្ត ដែលទាមទារសំណងចំនួន ចំនួន ១២ម៉ឺនដុល្លា។ ក្រោយមានបញ្ហាបែបនេះ កញ្ញា នី មុន្នីនាថ បានស្វះស្វែង ពឹងឲ្យប្រធានសមាគមមិត្តសិល្បៈស្វែងរក មេធាវី មកការពារក្តី ជាមួយនឹងបណ្តឹងរបស់អតីតគូដណ្តឹងខ្លួន។

ប៉ុន្តែពិតជាគួរឲ្យចម្លែកណាស់ ព្រោះគិតមកដល់ថ្ងៃទី២២ ខែកញ្ញា ២០១៧ នេះ គឺជាថ្ងៃដែលកញ្ញា ត្រូវបានតុលាការ កោះហើយឲ្យចូលបំភ្លឺខ្លួនជាលើកដំបូង ក្រោយពីនាងត្រូវបានគេប្តឹង។ ជាក់ស្ថែង គឺ កញ្ញា ហាក់មិនបានទៅបង្ហាញខ្លួនតាមដីការកោះហៅនោះទេ តែបើយោងតាមគណនីហ្វេសបុករបស់កញ្ញា បានបង្ហាញសកម្មភាពកំពុងរវល់ខ្លាំងនៅឯកន្លែងគ្លីនិកថែរក្សា សម្ជស្ស ទៅវិញ។

សូមទស្សនាសកម្មភាពរបស់នាងខាងក្រោម:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.