មកមើល សម្រស់តួអង្គ កញ្ចនា ថ្ពាល់​ខួច​ទាំង​​ទ្វេ​ អ្នកណាមិនលង់

មកទាល់នឹងពេលនេះ រឿងភាគមនោសញ្ចតនារ “សិសិររដូវក្នុងបេះដូង” ដែលជារឿងខ្មែរដំបូងរបស់ស្ថានីយទូរទស្សន៍ហង្សមាស ទើបតែចាក់បញ្ចាំងបាន៣ភាគប៉ុណ្ណោះ តែហាក់ដូចជាទទួលបានការចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំងពីសំណក់មិត្តអ្នកទស្សនា។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះតួអង្គដែលសម្តែងជា ចិត្រ្តា លីនី និងកញ្ចនា (តួអង្គនៅក្មេង) កំពុងតែធ្វើឲ្យទស្សនិកជនកោតសរសើរចំពោះការសម្តែងដ៍ល្អរបស់អ្នកទាំងបី។

ក្នុងពេលនេះយើងសូមលើកយកតួអង្គសម្ដែង​ជា​ កញ្ចនា ដែលដើរតួ​ប្អូន​ស្រី​បង្កើត​ ឆន សុវណ្ណរាជ ពេលនៅខាងក្រៅគឺមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែន ហើយស្នាមញញឹមវិញបញ្ចេញមកម្តងៗចង់លង់ ជាមួយនឹងថ្ពាល់ខួចទាំងសងខាងដ៏ស្រស់ស្អាតរបស់នាង។ ក្នុង​រឿង “សិសិររដូវ​ក្នុង​បេះដូង​” ។ គួរបញ្ជាក់ផងដែលថារឿង សិសិររដូវក្នុងបេះដូង បញ្ចាំងជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ វេលាម៉ោង ៨:០០-៩:០០ យប់ លើស្ថានីយទូរទស្សន៍ហង្សមាស៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.