ពិតជាអាណិតណាស់! ពេលនេះ លោកគ្រូ ទិត សែន សាស្ត្រាចារ្យ ផ្នែកល្ខោនខោល ធ្លាក់ខ្លួនឈឺត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ហើយក៏ត្រូវការជំនួយពីសប្បុរសជនផងដែរ

កាលពីវេលាម៉ោងប្រហែលជា ៩ យប់ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បើយោងតាមគណនីហ្វេសបុក របស់ អាចារ្យធំ ដែលប្រិយមិត្តស្គាល់ថាជាអ្នកស្រលាញ់ និងថែរក្សាវប្បធម៌ខ្មែរ បានបង្ហោះសារប្រាប់ពីស្ថានភាពដ៏គួរឲ្យបារម្មណ៍របស់ លោកគ្រូ ទិត សែន សាស្ត្រាចារ្យ ផ្នែកល្ខោនខោល ដែលកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ក្រោយពីធ្លាក់ខ្លួនឈឺធ្ងន់។

ក្នុងសារដែល លោក អាចារ្យធំ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួននោះ បានរៀបរាប់ថា:

(សូមមេត្តាជួយលោកគ្រូ #ល្ខោនខោល ផង) លោកគ្រូ ទិត សែន សាស្ត្រាចារ្យ ផ្នែកល្ខោនខោល និងជាគ្រូបង្គោល នៃក្រុមយុវជនល្ខោនខោលកម្ពុជា មានសភាពជំងឺធ្ងន់ធ្ងរហើយ ចូលបន្ទប់ ICU កាលពីពេលល្ងាចមុិញនេះ ! សូមបន់ស្រន់អោយលោកគ្រូឆ្លងកាត់ដំណាក់កាលដ៏លំបាកទាំងអស់នេះផង! ជូនជាដំណឹងដល់បងប្អូនសិស្សានុសិស្ស និងអ្នកគាំទ្រស្នាដៃលោកគ្រូទាំងអស់។ សូមជួយជាថវិកាតាមទឹកចិត្តសទ្ធាបងប្អូន🙏🙏🙏

ជាក់ស្ថែង បន្ទាប់ពីបានប្រកាស់ចប់ភ្លាមៗ គេឃើញមានមហាជនប្រុសស្រីជាច្រើនបានបន្តឧបត្ថមជាលុយកាក់ទៅតាមលិទ្ធិភាពជាហូរហែរ ដើម្បីជួយដល់ លោកគ្រូ ទិត សែន សាស្ត្រាចារ្យ ផ្នែកល្ខោនខោល ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់។

អ្នកឧបត្ថម

No comments

Powered by Blogger.