គួរឲ្យអាណិតណាស់! លោកតា វីតាមីនសេ កំពុងស្ថិតក្នុងស្ថានភាពលំបាក ខណៈកូ​នស្រីលោក ​​​​​គ្រោងលក់ឡាន និងខ្ចីលុយធនាគារ ដើម្បី.....

តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ កំពុងស្ថិតក្នុងស្ថានភាពលំបាក ត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីគ្រូពេទ្យរកឃើញថាមានដុំសាច់មហារីកក្នុងថ្លើម ខណៈពេល នាយ វីតាមីនសេ មានជំងឺប្រចាំកាយជាច្រើន ដូចជា ដំបៅក្រពះកម្រិតធ្ងន់ និងជំងឺទឹកនោមផ្អែម ដែលធ្វើឲ្យជីវិតរបស់លោកស្ថិតក្នុងភាពគ្រោះថ្នាក់បំផុត។

ក្នុងនោះ កូនស្រីបង្កើត របស់ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ គឺអ្នកនាងមឿន និមល ហៅ ប៉េងប៉ោង បានបង្ហាញអារម្មណ៍ព្រួយបារម្ភ និងអាណិតជាខ្លាំងចំពោះឪពុកខ្លួន ដោយអ្នកនាងមានគម្រោងបញ្ជូនលោក ទៅព្យាបាលនៅប្រទេសក្រៅអោយបាន មុនពេលដែលជំងឺរបស់អ្នកមានគុណ អាចឈានចូលស្ថានភាពកាន់តែអាក្រក់។

ជាក់ស្ថែង ពេលនេះ អ្នកនាង កំពុងតែទំនាក់ទំនងទៅខាងមន្ទីរពេទ្យចំនួន២នៅខាងក្រៅស្រុក ដើម្បីស៊ើបសួរលំអិតអំពីការព្យាបាល។ ទោះបីជាដឹងថាការចំណាយនឹងច្រើនលើសលុបក្តី អ្នកនាង មានគម្រោងសម្រេចចិត្តលក់ឡានផ្ទាល់ខ្លួន និងខ្ចីលុយធនាគារខ្លះ ទុកសម្រាប់កការចំណាយលើការព្យាបាលរបស់អ្នកមានគុណខ្លួន។

គួរបញ្ជាក់ផងដែលថា កាលពីអំឡុងឆ្នាំ ២០១៥ នាយ វីតាមីនសេ ធ្លាប់បានធ្លាក់ខ្លួនឈឺធ្ងន់ម្តងហើយ ប៉ុន្តែដោយមានការជួយឧបត្ថមពីសំណាក់មហាជន និងសមាគមន៍សិល្បះ ក្នុងការព្យាបាល លោកបានត្រលប់មករកភាពប្រសើរឡើងវិញ និងអាចចូលរួមសម្ថែងជាថ្មីក្នុងកម្មវធីប្រគុំតន្រ្តីផ្សេងៗ។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.