និយាយលែងចេញ! ភ្លៀងមួយមេធំនេះ លុកលុយបំផិ្លចបំផ្លាញហាងរបស់ គង់ ច័ន្ទស្រីមុំ ស្ទើរ...

តារាសម្តែងស្រីដ៏ល្បីល្បាញ សាច់សខ្ចី ល្បីខាងមុខជំនួញ អ្នកនាង គង់ ច័ន្ទស្រីមុំ កាលពីពេលម្សិលមិញនេះ បានបង្ហោះជាព័ត៌មានលើគណនីបណ្តាញសង្គម FACEBOOK ផ្ទាល់របស់អ្នកនាង ដោយបានបង្ហាញរូបភាពប៉ុន្មានសន្លឹកពីការខូចខាត ដោយសារភ្លៀងមួយមេធំ លុកលុយបំផិ្លចបំផ្លាញការិយាល័យ និង ហាងរបស់អ្នកនាងមិនតិចនោះទេ ។ ក្នុងនោះផងដែរ អ្នកនាងបានសរសេរថា :

"ថ្ងៃនេះបើកភ្នែកឡើងមានការដូរជូនខ្លួនឯងតាំងព្រឹក🎉💥

ខ្ទេចអស់ហើយ😢😢😢😢😢

ភ្លៀងមួយមេធំយប់មិចបានបំផ្លាញ office

និងហាងម៉ាចាស់ដៃ ដោយគ្មានអាណិតគ្នាសោះ😓

ភ្លៀងមិនសំចៃដៃសោះ ដាក់ម៉ាទំហឹងម៉ង😬

ទើបតែមានគំរោងនិងប្តូរទីតាំងថ្មីអោយធំជាងនេះ 💡

មិនទាន់បានដូរផង មក surprise ឯងមុនម៉ង😠

លេងខ្លាំងៗ ហើយឈឺៗណាស់បងភ្លៀង☔⛅💧⚡⚡" ។

គួររំលឹកផងដែរថា​ អ្នកនាង គង់ ច័ន្ទស្រីមុំ ក៏មានគំរោងនឹងធ្វើការផ្ទាល់ប្តូរទីតាំងហាងថី្មរបស់នៅថ្ងៃខាងមុខផងដែរ ប៉ុន្តែមិនទាន់នឹងរៀបចំផ្លាល់ប្តូរទីតាំងផង សា្រប់តែភ្លៀងមួយមេធំ ហាក់ដូចមិនអាណិតអាសូរ ៕

No comments

Powered by Blogger.