សុគន្ធ នីសា បង្ហាញអារម្មណ៍យ៉ាងណាខ្លះ ក្នុងឈុតឆាកថើបផ្ទាល់នឹងមាត់ ជាមួយលោក ឆន សុវណ្ណរាជ

រឿងភាគខ្មែរបែបមនោសញ្ចេតនាស៊ីជម្រៅ «សិសិររដូវក្នុងបេះដូង» ដែលប្រិយមិត្តបានតាមដានអស់ជាច្រើនភាគមកហើយនោះ ពិតជាជក់ចិត្ត ដិតអារម្មណ៍ខ្លាំងមែនទែន ហើយគ្រប់គ្នាក៏កំពុងតែរង់ចាំមើលថា តើនឹងមានអី្វកើតឡើងបន្ទាប់ទៀតពេលដែលតួអង្គសំខាន់ទាំង៣រូបនឹងបង្ហាញខ្លួនកាលពីយប់មិញនេះ។

ជាក់ស្តែង ការបង្ហាញតួអង្គសំខាន់៣រូប ដូចជា កញ្ញា សុគន្ធ នីសា(តួអង្គលីនី) លោក ឆន សុវណ្ណរាជ(តួអង្គចិត្រា) និង លោក ហ្សូណូ(តួអង្គយុទ្ធ) បានបង្ហាញខ្លួនហើយ គឺឃើញថា ពេញជាដាក់មនោសញ្ចេតនាបានល្អមែនទែនក្នុងរឿងមួយនេះ ។

បន្ទាប់ពីភាគទី៦នេះបញ្ចាប់ «សិសិររដូវក្នុងបេះដូង» ស្ថានីយទូរទស្សន៍ហង្សមាស ក៏បានលើកយកខ្សែវីដេអូខ្លីមួយ ដែលមានរយៈពេលប្រមាណ២នាទី គឺជាការបង្ហាញពីអារម្មណ៍ផ្ទាល់របស់ ចិត្រា និង លីនី រួមជាមួយសកម្មភាពក្នុងការថតខ្សែភាពយន្តភាគ សិសិររដូវក្នុងបេះដូង។

ក្រឡែកមើលមក កញ្ញា សុគន្ធ នីសា ដែលដើរតួជាលីនី ក្នុងខ្សែនេះ កញ្ញាគឺពិតជាបានបង្ហាញអារម្មណ៍សប្យាយរីករាយខ្លាំងមែនទែន ។ ហើយអី្វដែលធ្វើឲ្យកញ្ញា ចងចាំដិតដោត និងមានភាពអៀនខ្មាស់ជាងគេនោះ គឺក្នុងឈុតដែល ចិត្រា ថើបមាត់ទាល់មាត់ ជាមួយនឹងលីនី ។ កញ្ញា សុគន្ធ នីសា បាននិយាយថា:

ឈុតដែលចងចាំជាង ចាត់ទុកថាជាលើកដំបូងរបស់កញ្ញា សុគន្ធ នីសា ដែលថតឈុតឆាកថើបផ្ទាល់នឹងមាត់ គឹកញ្ញាមានការអៀនខ្មាស់មែនទែន ប៉ុន្តែត្រូវធ្វើឲ្យបាន ព្រោះជាបំណងប្រាថ្នារបស់ កញ្ញា ចង់ដែរតួក្នុងសាច់រឿងមួយដែលខ្លួនពេញចិត្ត និង ស្រលាញ់ ។

សូមទស្សនាវីដេអូខាងក្រោមនេះ ពីអារម្មណ៍ផ្ទាល់របស់ ចិត្រា និង លីនី រួមជាមួយសកម្មភាពក្នុងការថតខ្សែភាពយន្តភាគ សិសិររដូវក្នុងបេះដូង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.