ជាកូនកតញូរបស់អ្នកម្តាយ! ហេង នរៈកក្កដា និយាយពីម្តាយ អានហើយ ទប់ទឹកភ្នែកមិនបាន

ជាកូនកតញូរបស់អ្នកម្តាយ តារាសម្តែងមានរាងខ្ពស់ ស្រស់សង្ហា លោក ហេង នរៈកក្កដា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ តែពេលនេះត្រូវមកជួបទុក្ខធំ ដោយម្តាយលោក បានធ្លាក់ខ្លួនឈឺ។

បើតាមការឲ្យដឹងរបស់លោក ផ្ទាល់ ជំងឺរបស់ម្តាយលោក ត្រូវបានធ្វើការវះកាត់ ដោយសារតែជំងឺគ្រោះក្នុងប្រម៉ាត់ ការវះកាត់ក្នុងដំណាក់កាលទីមួយ ក៏បានជោគជ័យហើយ និងហាក់ដូចជាមានភាពធូរស្រាលបន្តិច តែលោកហេង នរៈកក្កដា នៅតែព្រួយបារម្ភពីសុខភាពរបស់អ្នកម្តាយជានិច្ច។

មិនត្រឹមតែប៉ុណ្ណោះ លោកបានបង្ហោះសារ ដែលនិយាយទាក់ទងជាមួយនឹង ម្តាយកំពុងតែសម្រាកឈឺនៅលើគ្រែ ធ្វើឲ្យអ្នកគាំទ្រអានហើយសឹងតែស្រក់ទឹកភ្នែក ដោយក្នុងនោះលោកបានសរសេរថា៖

មនុស្សស្រីតែម្នាក់គត់នៅក្នុងលោកនេះដែលស្រឡាញ់អ្នកជាងគេបំផុត ហើយ ក៏ជាមនុស្សស្រីដែលពូកែកុហកអ្នកបំផុតដូចគ្នា… ពេលនាងស្រឡាញ់អ្នក៖ … នាងតែងតែឱបអ្នក ពេលអ្នកជួបបញ្ហា ពេលដែលអ្នករងា ពេលអ្នកមិនសប្បាយចិត្ត ពេលអ្នកឈឺចាប់ ពេលអ្នកយំ គ្រប់ពេលវេលាណាណាទាំងអស់នាងមិនដែលទុកអ្នកចោលឡើយ តាំងតែពីអ្នកនៅក្នុងផ្ទៃមកម្ល៉េះ នាងតែងតែស្រឡាញ់អ្នកជានិច្ចមិនដែលប្រួលប្រែ។ ពេលដែលនាងកុហកអ្នក៖ នាងតែងតែប្រាប់អ្នកថា មិនឈឺទេ ទាំងដែលកំពុងឈឺ នាងតែងតែប្រាប់អ្នកថា មិនឃ្លានទេ ទាំងដែលមិនមែនជាការពិត នាងតែងតែប្រាប់អ្នកថា មិនហត់មិននឿយទេ ទាំងដែលសភាព រាងកាយកំពុងទ្រុឌទ្រោម….. នាងតែងតែប្រាប់អ្នកថា នាងរឹងប៉ឹងណាស់ ទាំងដែលសុខភាពកំពុងខ្សោយខ្សោះ….. នាងតែងតែកុហកអ្នកគ្រប់រឿងទាំងឡាយណាដែលនាងគិតថា កុហកទៅហើយ ធ្វើឲ្យអ្នកមិនមានក្តីកង្វល់ មិនចង់ឲ្យអ្នកពិបាកចិត្ត នោះហើយការកុហកដែលមានតម្លៃបំផុត។ នាងតែតែលាក់បាំងគ្រប់រឿងរ៉ាវដែលឈឺចាប់ទាំងឡាយមិនឲ្យអ្នកដឹង មែនឬមិនមែន? នាងគឺជាអ្នកណា? កូនៗគ្រប់រូបតែងតែប្រាប់ម្តាយពីទុក្ខលំបាក និង បញ្ហាបន្តិចបន្តួចរំអ៊ួយទាំងដែលមិនបានដឹងពីបញ្ហានិងទុក្ខលំបាកទាំងមូលដែលម្តាយបានទទួលរ៉ាប់រងរាប់សិបឆ្នាំមកហើយទេ… បញ្ហាខ្លះ ស៊ូបានក៏ស៊ូទៅ លាក់បានក៏លាក់ទៅ កុំយកមកបន្ថែមឲ្យម៉ែរងបន្ទុកទៀតអី ម៉ែចាស់ហើយកូន។ កូនត្រូវ១កាំបិតកូនថាឈឺណាស់ រត់មកឱបម៉ែ ចុះម៉ែវិញរាប់សិបកាំបិតផ្ទួនៗសួរថាម៉ែឈឺខ្លាំងប៉ុណ្ណា? ហើយឲ្យម៉ែរត់ទៅឱបអ្នកណាដែរទៅកូន? ស៊ូឡើងកូន…កូនធ្វើបានណា

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.