នោះ! លេចឮថា កូនប្រុសសង្ហារទាំងបីរបស់ លោក ព្រាប សុវត្ថិ បានត្រៀមខ្លួនរួចជាស្រេច ក្លាយខ្លួនជាតារាក្នុងផលិតកម្ម....?

ថី្មៗនេះគឺទទួលបានពត៌មានលេចឮថា កូនប្រុសសង្ហារទាំងបីរបស់ លោក ព្រាប សុវត្ថិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការក្លាយខ្លួនជាសមាជិកថ្មី នៅក្នុងផលិតកម្មហង្សមាសផងនោះ ស្រាប់តែថ្មីៗ នេះ មានការបែកធ្លាយរូបថត ចំនួន២សន្លឹក របស់អ្នកទាំងបី ដោយបានបង្ហាញខ្លួន និងសកម្មភាពសម្ដែង នៅឯទឹកដីអង្គរនៃ ខេត្តសៀមរាបឯណោះ។

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលពីថ្មីៗនេះ កូនប្រុសទាំង៣ របស់ លោក ព្រាប សុវត្ថិ បានបង្ហាញខ្លួន នៅលើទឹកដីអង្គរ ព្រមទាំងក្លាយជាតារាចម្រៀងចំណូលថ្មី ក្នុងផលិតកម្មហង្សមាស ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ជាមួយនឹងការសាងភាពភ្ញាក់ផ្អើលនេះ ក៏មានមហាជនជាច្រើន មានការពេញចិត្ត ពេញថ្លើម ដោយសារកម្លោះទាំងបីរូបនេះ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រ តាមរយៈរូបសម្រស់ស្រស់សង្ហា អមដោយការលេងស្ទីល ដូចជាតារាបរទេសទៀតនោះ ជំរុញឲ្យប្រជាប្រិយភាពកូនប្រុសទាំង៣ របស់ លោក ព្រាប សុវត្ថិ កាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

បើទោះបីជាយ៉ាងនេះកី្ត ពុំទាន់មានប្រភពច្បាស់លាស់ ណាមួយបញ្ជាក់ថា កូនទាំង៣ លោក ព្រាប សុវត្ថិ បានចូលរួមសម្ដែង នៅក្នុងបទចម្រៀងអ្វីនោះទេ។ មានអ្នកខ្លះនិយាយថា ព្រោះក្រុមហ៊ុនចង់លាក់ទុកជាអាថ៌កំបាំងសិន ពេលណាប្រកាសចេញជាផ្លូវការហើយ នឹងបង្ហាញប្រាប់ទៅដល់ទស្សនិកជន ដើម្បីឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

គួរឲ្យដឹងផងដែរថា កូនប្រុសសង្ហារទាំងបីរបស់ លោក ព្រាប សុវត្ថិ គឺ កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ មានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ ជាកូនច្បង , សុវត្ថិ មុន្នីនាគ ជាកូនទី២ និង កូនប្រុសទី ៣ មានឈ្មោះថា សុវត្ថិ សេរីវុទ្ធ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.