ពិតជាគួរឲ្យសរសើរមែន! មិននឹកស្មានថា លោក យុត្ថារ៉ា ឆានី នាំគ្រួសារក្រោយ មកសួរសុខទុក្ខ ម្តាយ ចន ច័ន្ទលក្ខិណា សោះ

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ជីវិតជាប្តីប្រពន្ធ រវាង តារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី បានចែកផ្លូវគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេនៅតែរក្សា ទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងជួយគ្នាទៅវិញទៅមក ដូចជាបងប្អូនបង្កើត។

ជាក់ស្ថែង ថ្មីៗនេះ អតីតស្វាមីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា គឺ លោក យុត្ថារ៉ា ឆានី បានឆ្លៀតពេលមកសួរសុខទុក្ខ ម្តាយ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទាល់ ដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែង។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ គឺ លោក យុត្ថារ៉ា ឆានី បាននាំទាំងសមាជិកនៃគ្រួសារក្រោយរបស់លោកជាច្រើននាក់ទៅជាមួយផងដែរ ធ្វើឲ្យមហាជនកាន់តែកោតសរសើរ អំពីទំនាក់ទំនងល្អ រវាងលោក និងអតីតភរិយា គឺអ្នកនាង ចន ច័ន្ទលក្ខិណា។

ក្នុងនោះផងដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពមួយចំនួន និងសារ ដែលសរសេរឡើងថា:

អរគុណបងប្រុសដែលបាននាំប្រពន្ធកូនមកសួរសុខទុក្ខម៉ាក់ ។ តែមើលទៅ ចូលី ខំរត់ទៅកៀកប៉ាៗដូចច្រណែនប្អូន ❤️ ហេហេហេហេហេ យូរៗជួបម្តងកៀកទៅកូន Ny Hangzajolly

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.