សុគន្ធ ថេរ៉ាយុ បញ្ចេញសារពីរ ធ្វើឲ្យអ្នកគាំទ្រអាណិតយ៉ាងខ្លោចចិត្ត ដោយសារតែ...

តារាចម្រៀងវ័យក្មេងសម្លេងស្រទន់របស់ផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ ពេលនេះហាក់ដូចជាកំពុងតែកើតទុក្ខ ដោយសារតែខ្លួន មានជំងឺមិនទាន់អាចព្យាបាលឱ្យសះស្បើយបាននៅឡើយ។

ជាក់ស្តែងកាលពីយប់មិញនេះ តារាចម្រៀងរូបនេះក៏បានបង្ហាញពីអាការៈជំងឺរបស់ខ្លួន ដែលកំពុងតែកើតមានគួរឱ្យព្រួយបារម្ភ ធ្វើឲ្យមិត្តអ្នកគាំទ្ររបស់ខ្លួន មានសេចកី្តអាណិតជាពន់ពេក ។

ខាងក្រោមនេះគឺជាអ្វីដែលលោក សុគន្ធ ថេរ៉ាយុ បានរៀបរាប់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន លោក ថេរ៉ាយុ រៀបរាប់ប្រាប់ថា៖

ឈឺមិនដឹងខ្លួន ឆេវឆាវច្រើន អន់ចិត្តច្រើន ស្មុគស្មាញច្រើន គិតច្រើន ពិបាកចិត្តច្រើន យូរៗទៅក្លាយជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយ រាង្គកាយប្រែក្លាយទៅជាស្ពឹកស្រពន់ មិនចង់ធ្វើអី ចិត្តមិនលុះលាញ រុញរា មិនស្ទុះស្ទា ពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿង រឿងណាមិនគួរភ័យក៏ភ័យដែល ថាមិនចង់គិតទេ តែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសៗ ប្រហែលជាដល់ពេលដែលអ្នកត្រូវសំរាកពីការងារខ្លះ បន្ថយសម្ពាធខ្លះ មានពេលលំហែលខួរក្បាលហើយរៀនផ្តល់សេចក្តីស្រលាញ់អោយខ្លួនឯងរឿយៗថា”សូមអោយខ្ញុំបានសុខរួចផុតពីទុក្ខ សូមអោយខ្ញុំបានសុខរួចផុតពីទុក្ខ” នឹកដល់ពាក្យនេះអោយបានរឿយៗ ហើយទំលាប់ហៅចិត្តអោយមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញ កុំអោយវាដើរអនាថាច្រើនពេក ទំលាប់តាមដានវា បើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសៗទំលាប់ទាញវាមកវិញ មកគិតរឿងបច្ចុប្បន្ន រឿងល្អៗ រឿងនាំអោយចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយច្រើនពេក កុំស្តាយក្រោយអីរៀនភ្លេចទៅ រឿងណាហួសហើយអោយវាហួសទៅចុះ ហើយរឿងណាមិនទាន់មកដល់ទេ ក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងហ្នឹងទៅ កុំបង្កើតរឿងសប្បនិម្មិតមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសម្មាធិខ្លះផង វាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្តងៗគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយ ។

ជីវិតមនុស្សម្នាក់ៗមានរឿងច្រើនណាស់ហើយរឿងខ្លះធ្ងន់ធ្ងរពេករហូតអាចធ្វើអោយអ្នកស្ទើរតែលែងចង់រស់ទៀតក៏មាន អ្នកណាក៏មានរឿងដែល អ្នកខ្លះមានបុណ្យច្រើនក៏មិនសូវជួបរឿងច្រើនទៅ ចំនែកឯអ្នកខ្លះសាងកម្មមិនសូវល្អច្រើនក៏ជួបតែរឿងអកុសលបន្តកន្ទុយគ្នាមិនចេះចប់មិនចេះហើយជីវិតតែងជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតា កុំកើតទុក្ខពេកអីបើជួបរឿងល្អទទួលយកទៅតែកុំជោពេកអី ហើយបើជួបរឿងមិនល្អប្រឹងដោះស្រាយទៅបើដោះបានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅ កុំមួរម៉ៅក្តៅក្រហាយអី យើងគ្មានសម្ថតភាពទូលផែនដីតែម្នាក់ឯងបានទេ ត្រូវចេះរៀនសម្រាលទុក្ខចេញពីខ្លួនឯងខ្លះទៅកុំបណ្តែតបណ្តោយអោយរឿងរ៉ាវជិះជាន់អ្នកខ្លាំងពេក រឿងមិនល្អជាផលនៃបាបចាស់ រីឯភាពមួរម៉ៅក្តៅក្រហាយជាបាបថ្មីដែរធ្វើអោយអ្នករឹតតែក្តៅក្រហាយ រឹតតែកើតទុក្ខបន្ថែម ទ្រាំទៅថ្ងៃមិនចេះតែក្តៅរហូតទេគង់នឹងជ្រេរទៅ ភ្លើងក៏មិនចេះតែឆេះរហូតដែរគង់តែនឹងរលត់ទៅ យប់ក៏មិនចេះតែងងឹតរហូតដែលគង់តែមានថ្ងៃរះពេលព្រឹកឡើង ជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេគង់តែមានការប្រសើរឡើងបើអ្នកមិនទាន់អស់សង្ឃឹមងើបឡើងតស៊ូឡើងវិញហើយសាងអនាគតជាថ្មី ។

ជូនពរលោក សុគន្ធ ថេរ៉ាយុ ឆាប់បានជាសះស្បើយពីជំងឺ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.