ជម្រះសំដីគេមើលងាយ ហៅថា សត្វចម្លែក​ នារី​វ័យក្មេង​​ម្នាក់​​មាន​ប្រជ្រុយ​ខ្មៅ​ធំៗ​រាប់រយ នៅលើ​ផ្ទៃមុខ និង​ដងខ្លួន ជាប់​ជា​​បវរកញ្ញា​ម៉ាឡេស៊ី ឆ្នាំ ២០១៨!

មនុស្សគ្រប់កើតមក អ្នកណាៗ ក៏តែងតែប្រាថ្នាចង់នូវ រូបរាងកាយសម្បទារឹងមាំ មានសម្រស់ស្រល់ ស្អាតដូចគេដូចឯង ។ ប៉ុន្តែជារឿងរ់ាវមួយដ៏កំសត់ មកធ្លាក់មកលើ នារីវ័យក្មេង ជនជាតិម៉ាឡេស៊ីម្នាក់ បានទទួលការឈឺចាប់ និងរស់នៅជាមួយក្តីអាម៉ាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺដោយសារតែខ្លួនមានប្រជ្រុយខ្មៅធំៗ ជាច្រើនកន្លែងនៅលើផ្ទៃមុខ និងដងខ្លួនពីធម្មជាតិកំណើតមកផ្ទាល់ ។

យុវតីអភ័ព្វជនជាតិម៉ាឡេស៊ីនេះ មានឈ្មោះថា Evita Delmundo មានវ័យត្រឹម ២០ឆ្នាំ មានប្រជ្រុយខ្មៅធំៗជាច្រើនលើដងខ្លួន ផ្ទៃមុខ រាប់មិនអស់ឡើយ ចាប់តាំងពីខ្លួនចាប់កំណើតរស់លើផែនដីនេះ ហើយ Evita Delmundo បានរងនូវភាពអាម៉ាស់ និងការរើសអើង ពីមិត្តរួមវិទ្យាល័យ មិនតែប៉ុណ្ណោះ មិត្តភកិ្ភរបស់នាង បានដាក់រហ័សនាមឲ្យនាងថា «សត្វចម្លែក» ទៀតផង ជាហេតុធ្វើឲ្យនាងមានអារម្មណ៍ ឈឺចាប់ ឯកោ និងខ្មាស់អៀនជាខ្លាំង។

ក្នុងគោលបំណង ដើម្បីប្រឆាំងជម្រះនូវភាពសោកសៅឈឺចាប់អស់ទាំងនេះ បូករួមនិងការខ្មាស់អៀននេះ ម្តាយរបស់ Evita Delmundo បានពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីឲ្យនាងទទួលបានការវះកាត់ ប្រជ្រុយទាំងនោះ ចេញពីរាងកាយ ប៉ុន្តែជារឿងដែលគួរឲ្យងឿយឆ្ងល់ខ្លាំងបំផុតនោះ ផ្ទុយទៅវិញ Evita នាងបាននិយាយបដិសេធមិនព្រមទទួលការព្យាបាលនោះឡើយ ព្រោះនាងគិតថា ប្រជ្រុយទាំងនោះបានធ្វើនាងក្លាយមនុស្ស តែម្នាក់គត់ដែលមានវា ហើយនាងពិតជាមានមោទនភាពជាខ្លាំង។

ការជឿជាក់លើខ្លួនឯង បានធ្វើឲ្យ Evita Delmundo មានទំនុកចិត្ត និងជំនះភាពខ្មាស់អៀន រហូតនាងហ៊ានដាក់ពាក្យចូលរួមប្រកួត កម្មវិធីលំដាប់ពិភពលោកទៀតផង គឺបរវកញ្ញាម៉ាឡេស៊ី ឆ្នាំ ២០១៨ លទ្ធផលដែលនាងទទួលបាននោះ គឺជាប់ក្នុងជុំជំរុះត្រឹម៥០នាក់ដំបូង ប៉ុន្តែនាងមិនមានសំណាងបានបន្តជាប់ទៅវគ្គ ១៨នាក់បន្ទាប់នោះទេ។ ទោះបីជាមិនបានជាប់ឈ្មោះជា បរវកញ្ញាម៉ាឡេស៊ី ឆ្នាំ ២០១៨ តែយ៉ាងណា Evita នៅតែសប្បាយចិត្ត នឹងទទួលយកលទ្ធផលមួយនេះ ជាពិសេសនាងបានចែករំលែកបទពិសោធន៍ ទៅដល់មហាជនគ្រប់គ្នាថា ឲ្យភ្លឺភ្នែកគ្រប់ៗគ្នាថា :

ត្រូវចេះស្រឡាញ់នូវអ្វីដែលខ្លួនមាន ត្រូវមានមោទនភាព លើអ្វីដែលបានកើតមកជាមួយយើង នោះហើយជាក្តីស្រឡាញ់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.