ស្តាប់ពាក្យពេចន៍អស់ទាំងនេះទើបដឹងថា សុខ សោម៉ាវត្តី ​ពិតជាម្តាយដ៏ល្អ

អ្នកម្តាយវ័យក្មេង ដ៏ស្រស់ស្អាត អ្នកនាង សុខ សោម៉ាវត្តី បច្ចប្បន្ននេះ ហាក់ដូចជាទទួលបានទីផ្សារខ្ពស់សមគួរ ទាំងការសម្តែង និងងារជាពិធីការិនី ហាក់ដូចជាមានភាព មានការមមាញឹកមិនតិចឡើយ ។

ទោះបីជាខ្លួនមានភាពរវល់យ៉ាងណាក៏ដោយ ក៏នាងមិនដែលភ្លេចកូនជាទីស្រលាញ់របស់នាង នោះឡើយ ដែលនាងតែងមើលថែ បានយ៉ាងល្អឥតខ្ចោះ។

តួយ៉ាង បើក្រឡេកមើលតាមការបង្ហោះជាសារខ្លីរបស់នាង នៅលើបណ្តាញសង្គម បានបង្កប់អត្ថន័យថា

“ទោះហត់ ក្ដៅ ធ្ងន់ លំបាក យ៉ាងណាក៏ខ្ញុំមិនដែលគិតសូម្បីតែម្ដងថាដាក់ម្នាក់នេះចុះពីរង្វង់ដៃខ្ញុំ #Love #Jasmine GOODNIGHT”។

យោងតាមពាក្យពេចន៍អស់ទាំងនេះពិតជាបង្ហាញយ៉ាងច្បាស់ថា ក្នុងនាមជាម្តាយ នាងពិតជាតស៊ូ និងប្រឹងប្រែងខ្លាំង ដើម្បីកូនស្រីសំណព្វចិត្ត តែមួយរបស់នាង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.