អែមមែនទែន! ពេលនេះលេចលឺដំណឹងថា​ ខេម ថតភាពយន្តឲ្យផលិតកម្មថី្មមួយ

ជាព័ត៌មានមួយដែលគួរឲ្យទុកចិត្តបាន ដោយមានការបែកធ្លាយថា តារាចម្រៀងសម្លេងស្អក ក្នុងផលិតកម្មថោន លោក ខេម ពេលនេះមានការលេចលឺមកថា គឺកំពុងតែមានការចរចារ និង ពិភាក្សាគ្នា ថតខ្សែភាពយន្តនៅផលិតកម្មមួយ ដែលមិនមែនជាការរៀបចំរបស់ផលិតកម្មថោន។

ព៌ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើសមួយនេះ កំពុងចោទជាសំណួរជាច្រើន ពីមិត្តអ្នកគាំទ្រ មានសេចកី្តងឿងឆ្ងល់ជាខ្លាំង ។ ចំពោះតម្លៃនៃការសម្តែងរបស់តារាចម្រៀងមានប្រវិត្តកំសត់ម្នាក់នេះ ដែលត្រូវបានអញ្ជើញឲ្យទៅថតរឿងនៅផលិតកម្មផ្សេងនោះ ច្បាស់ជាមិនធម្មតានោះដែរ។

ក៏មានសំនួរសួរបន្តជាច្រើនទៀតថា តើផលិតកម្មថោន មានហេតុផលអី្វ បានជាអនុញ្ញតិ្ត ឲ្យលោក ខេម ទៅថតឲ្យផលិតកម្មថី្មដូចេ្នះ ។

គួរបញ្ចក់ផងដែរថា លោក ខេម នឹងចូលសម្តែងកុនជូនផលិតកម្មនោះ ក្នុងរឿង"ព្រាយកូនភ្លោះ" ដោយក្នុងអំឡុងខែធ្នូ២០១៧ គឺចាប់ផ្តើមក្រុងពាលីជាផ្លូវការណ៍ ហើយពិធីសែនព្រេន នឹងត្រូវរៀបចំឡើងនៅកោះដាច់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.