ក្តៅៗ! សុគន្ធ នីសា ដាច់ចិត្តទម្លាយមុខមាត់ស្វាមីរបស់ខ្លួនហើយ

តារា​ចម្រៀងស្រគត់ស្រគុំ កញ្ញា សុគន្ធ នីសា ដែល​បាន​ប្រកាស​ថា ខ្លួននឹង​ចូល​រោង​ការ​នាបំណាច់​ឆ្នាំ២០១៧​នេះ ហើយពេល​នេះ ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ថ្ងៃ​ខែ ចូល​នាង​ចូល​រោង​ការ​ពិត​ប្រាកដ​​ហើយ ដែលនឹងប្រារម្ធឡើង ​នៅ​ថ្ងៃ​ទី១ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ ដែល​អាពាហ៍ពិពាហ៍​របស់​នាង នឹងធ្វើ​នៅ សណ្ឋាគារ​​សូហ្វីតែល ភ្នំពេញ ជា​មួយកូន​កំលោះ​ឈ្មោះ ពៅ សម្បត្តិ ជា​អ្នក​ជំនួញ​ធំ​ម្នាក់។

ដំណឹងរៀបការ របស់តារាចម្រៀង សុគន្ធ នីសា កំពុងតែក្លាយជាប្រធានមួយដ៏ក្ដៅគគុក ពាសពេញបណ្ដាញហ្វេសប៊ុក ដោយមានមហាជនជាច្រើន បានចោទសំណួរថា ហេតុអ្វីបានជាតារាចម្រៀង សុគន្ធ នីសា មិនបង្ហាញពីមុខមាត់គូដណ្ដឹង របស់ខ្លួន។ ពាក់ព័ន្ធនឹងសំណួរខាងលើ កញ្ញា សុគន្ធ នីសា មិនបានឆ្លើយតបនឹងសំណួរ របស់មហាជននៅឡើយទេ។ ផ្ទុយទៅវិញ នាងហាក់បីដូចជាព្រងើយកន្តើយ នឹងចម្ងល់របស់មហាជន ដោយក្រាញននៀល មិនព្រមបង្ហាញអត្តសញ្ញាណ អនាគតស្វាមី របស់ខ្លួនជាសាធារណៈម្ដងណាឡើយ ខណៈដំណឹងបានបញ្ជាក់ច្បាស់ថា នាងនឹងត្រៀមដឹកដៃគូស្នេហ៍ចូលរោងការ នៅថ្ងៃទី០១ ខែធ្នូ ស្អែកនេះ។

អី្វដែលប្រិយមិត្ត បានរង់ចាំអស់ពេលជាយូរណាស់មកហើយ ចង់ឃើញ ចង់ស្គាល់នៅស្វាមីជាទីស្រលាញ់របស់កញ្ញា សុគន្ធ នីសា។ ពេលនេះ កញ្ញា សុគន្ធ នីសា ដាច់ចិត្តទម្លាយរូបស្វាមីរបស់ខ្លួនហើយ ។

មង្គលការតារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា និង លោក ពៅ សម្បត្តិ ហៅ​ សាំបា​ ដែល​ជា​អាណិកជន​ខ្មែរ​អាមេរិក​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នៅ​សណ្ឋាគារ​​សូហ្វី​តែល ភ្នំពេញ ភូគិត្រា។ បើតាមសារព័ត៌មានចុះផ្សាយហូរហែកន្លងមក ក្រោយ​ពេល​រៀប​ការ​ហើយ​ សុគន្ធ និសា នឹងទៅក្រេប​ទឹកឃ្មុំ​ នៅ​កោះម៉ាល់ឌីវ ថែមទាំង​មាន​គម្រោង​យក​កូន​ភ្លាម​ៗ​ផង​ដែរ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.