គួរឲ្យសរសើេរមែន! គង់ ចាន់ស្រីមុំ ផ្តល់ថវិការជួយកសាងសាលា និងជួយប្រជាពលរដ្ឋក្រីក្រជៀសផុតពីការសុំទាននៅតាមដងផ្លូវ

អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាសម្តែងមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត ទោះបីជាមានគ្រួសារហើយក្តី ក៏អ្នកនាងនៅតែអាចរក្សាភាពវ័យក្មេងបានដដែរ។ ក្រៅពីការងារផ្ទាល់ខ្លួន អ្នកនាង គង់ ចាន់ស្រីមុំ គេសង្កេតឃើញតារារូបនេះ តែងតែធ្វើការងារមនុស្សធម៌ជួយដល់សង្គមជារើយៗ។

ជាក់ស្ថែង កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះសារជូនដំណឹងអំពីភាពជោគជ័យ នៃថវិការ ដែលអ្នកនាងបានផ្តល់ ដើម្បីជួយដល់ការកសាងសាលាដូងគិរីរម្ស និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅតំបន់នោះ។

អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេររៀបរាប់ថា:

ថវិការដែលនាងខ្ញុំបានប្រគល់ជូនទៅសាលាដូង គីរិរម្យ សាលាបានយកទៅកសាងនូវ ក្លោងទ្វាសាលាប្រវែង 150 ម៉ែត និង រោងស្បូវសំរាប់ចាស់ជរា ដែលមានទំហំ 4 ម៉ែត គុណ 8ម៉ែត ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងរូបនេះស្រាប់ . នាងខ្ញុំពិតជារំភើបនិងរីករាយដែលបានជួយដល់សាលាដូងគិរីរម្យ(ដែលធ្វើពីសំរាម) និង ចាស់ជរា ក្មេងៗ អោយជៀសផុតពីការសុំទាននៅតាមដងផ្លូវ . ____________________ ថែមទាំងសប្បាយចិត្ត ដែលឃើញសាលាដូងលេចរូបរាងសាខាទី2 នៅគិរីរម្យ និងអរគុណខ្លាំងណាស់សំរាប់ការគាំទ្ររបស់អ្នកគ្រប់គ្នា❤️️🙏 =========== #momocharity #សាលាដូងគិរីរម្យ #20-11-17

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.