វ៉ាន់ នីឡា ប្រាប់មូលហេតុ ដែលខ្លួនមិនបានចូលរួមក្នុងពិធីមង្គលបងប្រុស សុខ ជំនោរ

កាលពីម្សិលមិញនេះផ្ទាល់ គឺជាថ្ងៃជ័យ ថ្ងៃមង្គល របស់បងប្រុសជាទីស្រលាញ់របស់កញ្ញាសុខ ចិន្តា ហៅ វ៉ាន់ នីឡា ដែលប្រព្រឹត្តទៅយ៉ាងអធិកអធមយ៉ាងខ្លាំង និងមានការចូលរួមជាមួយនឹងតារាល្បីៗជាច្រើន ក៏ប៉ុន្តែបែរ ជាគ្មានវត្តមានប្អូនស្រីរបស់ខ្លួន។

ជារឿងមួយ ដែលបានធ្វើឲ្យកើតមន្ទិលសង្ស័យថាពីបណ្តាលមហាជនទូទៅ សំណួរសួរថា ហេតុអ្វីបានជានាង មិនចូលរួមក្នុងពិធីមង្គលរបស់បងប្រុសយ៉ាងដូច្នោះ ឫក៏មានរឿងអ្វីចំពោះពួកគេយ៉ាងណា គឺកញ្ញា វ៉ាន់ នីឡា បានត្រឹមតែបង្ហោះសារជូនពរបងប្រុសពីចម្ងាយប៉ុណ្ណោះ។ តែពេលនេះ អស់មន្ទិលសង្ស័យ ដោយកញ្ញាបានបង្ហោះ រូបភាពជាមួយនឹងសារថា ដោយសារតែនាងមានភារកិច្ចចាំបាច់មួយ ដែលមិនអាច ឲ្យនាងចោលបាន និងដោយសារតែ ថ្ងៃជាមួយគ្នាផងនោះ។

ដោយភារកិច្ចទាំងនេះគឺ នាងត្រូវតែឡើងមកប្រទេសបារាំងខានមិនបាន ដើម្បីបើកការរកស៊ី នៅក្នុងពេលខាងមុខនេះមួយកន្លែង ដោយគ្រាន់តែមិនទាន់យកមកលក់ផងនាង ក៏លក់ដាច់យ៉ាងនេះទៅហើយ មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវធ្វើដំណើរជាមួយ នឹងអ្នកនាំផ្លូវ ដូច្នោះនាងមិនអាចប្តូរពេលទៅពេលក្រោយនោះទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.