កម្សត់​ណាស់ សាររបស់ក្មួយ នាយរងអធិការកិច្ច កងទ័ពជើងគោក ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ យប់មិញ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំទឹកហួត ក្នុងស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យ ស្ត្រី​យោធា​នៅអង្គភាព កងទ័ពជើងគោក ២នាក់បាន​ស្លាប់ បន្ទាប់ពី ​ត្រឡប់​ពី​បំពេញភារកិច្ច​នៅ​ខេត្តបាត់ដំបង ដែលទី១ ​ឈ្មោះ ផា​ន់ ពៅ អាយុ​៥៣​ឆ្នាំ ជា​អ្នកបើកបរ និង​ទី២ ​ឈ្មោះ គ​ន្ឋ បុប្ផា អាយុ​៤៩​ឆ្នាំ អង្គុយ​កៅអី​មុខ​ជាប់​អ្នកបើកបរ ចំណែក​អ្នក​រង​របួសធ្ងន់​មានឈ្មោះ ចាន់ មុនី អាយុ​៤៩​ឆ្នាំ និង​អ្នក​រង​របួសស្រាល​មានឈ្មោះ អ៊ុ​ក សុខា​វី អាយុ​៤៩​ឆ្នាំ ។

ក្រោយពីទទួលដំណឹងនេះ គ្រួសារជនរងគ្រោះ ផា​ន់ ពៅ ដែលត្រូវជាក្មួយបានបញ្ចេញសារដ៍សោកសៅមួយថា ៖

រឿងនេះមិនពិតមែនទេ😥😥ក្មួយស្ទើរតែមិនជឿឡើយដែលមានរឿងបែបនេះកើតឡើងចំពោះមីងក្រែងមីងទើបតែចុះធ្វើការងារនារីនៅខេត្តបន្ទាយមានន័យ(ភ្នំឆ័ត្រ)មែនអត់ មីងទៅណាមីងទើបតែទទួលមុខងារថ្មីមិនដល់៣ខែផងមែនទេមានការងារចាំមីងណាកន្លែងក៏ចាំដែរមីងដែរទៅណាក្រែងមីងប្រាប់ថាអោយខ្ញុំដើររៀនអោយបានច្រើនមិនថាក្នុងនិងក្រៅប្រទេសទៅរៀនទៅក្មួយទាន់ខ្លួនក្មេងកុំអោយដូចមីងនិងចែឯង🙏🙏🙏មីងថាចាស់ហើយមិនចង់រៀនទេចង់អោយក្មេងៗរៀនបានចេះការងារច្រើន មីងទៅណាអូនពៅ មីងទៅបាត់ហើយបានអ្នកណាបង្រៀនខ្ញុំបើកឡានក្រែងថាទៅវិញបង្រៀនខ្ញុំអីថាបើទៅធ្វើការអោយខ្ញុំបើកឡានអោយអីល្មមចេះបើកឡានហើយកុំអោយចាស់អ្នកបើកកុំខ្ជិលរៀនបើកឡានដូចចែឯងទៅណាមកណាចែកគ្នាបើក💔💔ចុះបើចែអត់ទៅធ្វើការរឺជាប់រៀនដូចមុនបានអ្នកណាគេហៅខ្ញុំហូបបាយថ្ងៃក្រែងមីងថាខ្លាចខ្ញុំអត់បាយអី👋👋សូមអោយមីងទៅអោយសុខមិនបាច់បារម្ភទេមីអូនវាធំហើយសូមអោយមីងធ្វើដំណើរដោយរលូន ក្មួយនិងចង់ចាំមីងទុកទាំងការណែនាំដំបូន្មានការយកចិត្តទុកដាក់កន្លងមកដោយបំភ្លេចមិនបានឡើយ សុំទោសដែលក្មួយមិនបានចូលរួមរំលែកទុក្ខដោយសារក្មួយជាប់បំពេញភារកិច្ចនៅក្រៅប្រទេសសុំចូលរួមពីចម្ងាយ សូមចូលរួមរំលែកទុក្ខលោកស្រីរវសេនីយ៍ទោផាន់ ពៅ អត្តលេខ ០៣៣០៣១ មុខងារនាយរងអធិការកិច្ច កងទ័ពជើងគោក 🙏🙏🙏🙏🙏🙏🙏

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.