សាហាវបាត់! មេធាវី​របស់​តារាទឹកភ្នែក នី មុនីនាថ ថា បើ​ឈ្នះក្តី​នឹង​ប្តឹង​បក​វិញហើយ

បន្ទាប់ពីទទួលបានការជួយពីសមាគន៍សិល្បះខ្មែរ ទីបំផុត កញ្ញា នី មុនីនាថ រកបានមេធាវីការពារក្តី បណ្តឹងរបស់អតីតគូដណ្ដឹងខ្លួនហើយ ដោយមេធាវីរូបនោះ មានឈ្មោះថា លោក រ៉ូ ប៊ីនណៃ។ លោកនិងមានតួនាទីការពារកូនក្តី ដែលរងការចោទប្រកាន់ពីសំណាក់ លោកអ៊ឹង សូឡាង ក្នុងបទ ឆបោក និងទាសំណងចំនួន ១២ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

យ៉ាងណា លោក រ៉ូ ប៊ីនណៃ មេធាវីរបស់ កញ្ញា នី មុនីនាថ ជឿជាក់ថាកូនក្តីរបស់ខ្លួននិងមានប្រៀបក្នុងការយកឈ្នះបណ្តឹងមួយនេះ ហើយប្រសិនជាឈ្នះមែន លោកនិងមានគម្រោងដាក់ពាក្យបណ្តឹងវាយបកវិញ ទៅលើអតីតគូដណ្តឹងរបស់ កញ្ញា នី មុនីនាថ។

ក្នុងនោះ លោក បានអះអាងបន្ថែមទៀតថា កូនក្តីរបស់លោក គឺជាជនរងគ្រោះទៅវិញទេ ទាំងកិត្តិយស ពេលវេលា និងជីវិតការងារក្នុងសិល្បះ។ ម្យ៉ាងទៀត លោកមិនជឿថាទំនាក់ទំងត្រឹមតែ ៤ ឆ្នាំ ជាគូដណ្តឹង អាចចំណាយលុយឲ្យគ្នាដល់ទៅ ១២ ម៉ឺន ដុល្លានោះទេ វាគួរតែតិចជាងនេះ។

គួរបញ្ជាក់ផងដែលថា សំណងចំនួន ១២ ម៉ឺនដុល្លា របស់អតីតគូដណ្តឹង កញ្ញា នី មុនីនាថ បានបែងចែកជាពីរ ទី១- ៧ ម៉ឺនដុល្លា ជាទឹកលុយសម្រាស់សងលោកវិញ និងទី២- ចំនួន ៥ម៉ឺនដុល្លា គឺសម្រាប់សំណងជំងឹចិត្ត។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.