អីយ៉ាស់! អតីត​ចៅ​សង្កាត់​អូរ​ចារ ចាប់ផ្ដើម​ក្នុងវិស័យជំនួញវិញហើយ ដោយត្រៀមបើកហាង «រ៉ូហ្ស៊េត​ចំណី​បាត់ដំបង»

បន្ទាប់​ពី​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការកំពូល សម្រេច​រំលាយ​ ​កាល​ពី​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ចិកា ឆ្នាំ​២០១៧ កន្លងទៅ ធ្វើឲ្យ តំណែង​ចៅ​សង្កាត់​ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្ស៊េត ត្រូវ​បាត់បង់​ទៅជាមួយគ្នាដែរ​។

ក្រោយស្ងាត់មួយរយៈ អតីត​ចៅ​សង្កាត់​អូរ​ចារ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្ស៊េត រូបនេះបាន​សម្រេច​ចិត្ត​បើក​អាហារដ្ឋាន​ថ្មី ​ជា​របរ​រកស៊ី​មួយ ដែលអាហារដ្ឋាន​ថ្មី​ដែល​នឹង​បើក​ក្នុង​ពេល​ឆាប់​ៗ​​នេះ​ ហើយត្រូវ​បាន​ដាក់​ឈ្មោះ​ថា «រ៉ូហ្ស៊េត​ចំណី​បាត់ដំបង» ។

«រ៉ូហ្ស៊េត​ចំណី​បាត់ដំបង» នេះមានសេវាកម្មបម្រើ ​អតិថិជន​នូវ​នំ​ចំណី​អាហារ​គ្រប់​ប្រភេទ​ដែល​ជា​ស្នាដៃ​ស្ត្រី​បាត់​ដំបង។ តាមរយៈគណនីហ្វេសប៊ុក កញ្ញា រ៉ូហ្ស៊េត កាល​ពី​ថ្ងៃទី​២៦ ខែវិច្ចិកា ឆ្នាំ​២០១៧ ម្សិលមិញនេះ កញ្ញាបាន​ឆ្លៀត​ពេល​ដើរ​ទិញ​សម្ភារៈមួយ​ចំនួន​សម្រាប់​ប្រើប្រាស់​ក្នុង​របរ​ថ្មី​នេះ ដោយកញ្ញា​បាន​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា៖

«ការងារ​អ្វី​ក៏​ដោយ​ក៏​មាន​តម្លៃ​ដែរ ឲ្យតែ​ជា​អំពើ​សុចរិត🌷🌷🌷🌷🌷។ ល្ងាច​នេះ​ខ្ញុំ​បាន​ឆ្លៀត​ពេល​មក​ទិញ​ចាន​ឆ្នាំង​និង​សម្ភារ​មួយ​ចំនួន​ដើម្បី​យក​មក​រៀប​ចំ​បើករបររកស៊ី ក្នុង​រយ:​ពេល​អន្តរកាល​នេះ។ មុខរបរ​ដែល​ខ្ញុំ​រៀបចំ​បើក​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​មាន​ឈ្មោះ​ថា “រ៉ូហ្ស៊េត​ចំណី​បាត់ដំបង” ដោយ​មាន​មុខ​នំ​ចំណី​គ្រប់​ប្រភេទ​ដែល​ជាស្នាដៃ​ស្ត្រី​បាត់ដំបង៕ 🌾🌾🌾🌾🌾ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧»។​ ដូច្នេះ​បើ​ប្រិយមិត្ត​ទៅ​លេង​បាត់​ដំបង​កុំ​ភ្លេច​ទៅ​ភ្លក្ស​រសជាតិ​នំចំណី​នៅ​អាហារដ្ឋាន​ថ្មី​​របស់​ក. រ៉ូហ្ស៊េត អតីត​ចៅ​សង្កាត់​អូរ​ចារ​ផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.