ពិតជាអស្ចារ្យ! បវរកញ្ញាខ្មែរយើង មួយឈុតនេះ សុទ្ធតែគ្រឿងពិតទាំងអស់ មានទាំងត្បូងផង ពេជ្រផង ហើយ ផ្លាកទីនពិតៗថែមទៀត

កាលពីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បើយោងតាមគណនីហ្វេសបុកផ្លូវការរបស់ Ganzberg Beer បានបង្ហោះសារ ប្រាប់ពីភាពអស្ចារ្យនៃឈុត របស់ បវកញ្ញាឯកកម្ពុជា Miss Global 2017 យ៉ាងដូច្នេះថា:

កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 នៅថ្ងៃនេះដែរគឺបានមកដល់ទឹកដីខេត្តសៀមរាប ហើយបវរកញ្ញាទាំងអស់ត្រូវបានតុបតែងស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ខុសប្លែកតែបវរកញ្ញាខ្មែរយើងម្នាក់តែប៉ុណ្ណោះ ដែលតុបតែងគ្រឿងអលង្ការពិតៗតែម្តង ដោយមានទាំងកងដៃ ក្រវិល ខ្សែរក និង ម្កុដជាដើម។ បើតាមការអោយដឹងនោះគឺ គ្រឿងអលង្ការទាំងនេះ គឺជាផ្លាកទីនសុទ្ធ ហើយត្បូងម្កុដជារបស់ពិត បូករួមទាំងក្រវិល មានលាយពេជ្រពិតៗ។

គួរបញ្ជាក់ផងដែលថា ព្រឹត្តិការណ៍ប្រកួត បរវរកញ្ញាឯកពិភពលោក Miss Global 2017 នេះនឹងធ្វើឡើងនៅថ្ងៃទី 17 ខែវិច្ឆិកា 2017 ក្នុងសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង 6ល្ងាចតទៅ ទទួលការឧបត្ថម្ភផ្តាច់មុខពីស្រាបៀរ GANZBERG

ទស្សនារូបភាពនៃឈុតដ៏អស្ចារ្យនេះ របស់ បវរកញ្ញាខ្មែរ ខាងក្រោមនេះ:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.