ទំនើបបស់គេ! ឥណ្ឌា​ប្រើ​យន្តហោះដ្រូន តាម​ចាប់​អ្នក​បន្ទោរបង់​​ពាសវាល គ្មានសណ្តាប់ធ្នាប់

យោងទៅតាមការចុះផ្សាយរបស់ សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សី្តពី ប្រទេសឥណ្ឌា បានធ្វើការជ្រើសរើសយកវីធីសាស្រ្តដ៏ទំនើបខុសប្លែកពីបណ្តាលប្រទេសដទៃ ដើម្បីធ្វើការចូលរួមលុបបំបាត់សកម្មភាពអវិជ្ចមានទាំងទ្យាយ គឺការបន្ទោរបង់ពាសវាលពាសកាល នៅតាមទីសាធារណៈ តាមរយៈការប្រើប្រាស់នូវឧបករណ៍ដ្រូនពីលើអាកាស។

ក្នុងការដាក់ឲ្យសាកល្បង សមត្ថកិច្ចឥណ្ឌាបានដាក់ពង្រាយយន្តហោះដ្រូន ជាប្រចាំការនៅតាមច្រាំងទំនប់ក្នុងតំបន់មួយកន្លែង នៅស្រុក Karimnagar របស់ខេត្ត Telanagana ដើម្បីទប់ស្កាត់កុំឲ្យមនុស្សម្នា ធ្វើការបន្ទោរបង់នៅក្បែរទំនប់ទឹកនេះ។

ក្រុមមន្រ្តីប៉ូលិសរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ទំនប់ទឹក Lower Manair Dam គឺជាប្រភពទឹកស្អាតសម្រាប់បរិភោគដ៏សំខាន់ របស់ប្រជាជនរស់នៅក្នុងទីក្រុង Karimnagar ហើយប្រសិនបើទទួលជោគជ័យ ផែនការនេះក៏នឹងត្រូវយកទៅអនុវត្តន៍ នៅតាមទីតាំងផ្សេងៗទៀតផងដែរ។

គួរឲ្យដឹងផងដែរថា រដ្ឋាភិបាលឥណ្ឌា បានផ្តល់ថវិកាលើកទឹកចិត្ត ដើម្បីសាងសង់បង្គន់សាធារណៈឲ្យបានច្រើន និងលើកកម្ពស់យុទ្ធការបង្កើនការយល់ដឹងអំពីអនាម័យ និងភាពស្អាតយ៉ាងណាក្តី ការបត់ដៃបត់ជើង នៅតាមទីវាលសាធារណៈ តែងតែកើតមានឡើងជារឿយៗ នៅតាមតំបន់មួយចំនួន នៅទីជនបទឥណ្ឌា និងសូម្បីតែតំបន់ប្រជុំជនខ្លះៗទៀតផង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.