ស្ទើរតែមិនជឿនឹងភ្នែក! ពេលដឹងអាយុពិតរបស់លោកយាយម្នាក់នេះ

អាចនិយាយបានថាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល នឹកគិតមិនដល់ថា លោកយាយម្នាក់បានធ្វើឲ្យគ្រប់គ្នាសម្ដែងភាពស្រឡាំងកាំង ក្រោយពីបានដឹងអាយុពិតរបស់លោកយាយសាច់ម្នាក់នេះផ្ទាល់ ។

រាងស្រលូនស្អាត សាច់សលោង Carolyn Hartz បានបង្ហាញថា រូបខ្លួនសព្វថ្ងៃនេះគឺមានអាយុពិតជាង ៧០ឆ្នាំហើយ ព្រមទាំងមានកូនដល់ទៅ ៣នាក់ និងចៅ ៤នាក់ ថែមទៀតផង។ លោកយាយដែលមានសម្រស់ដូចស្រ្តីវ័យ ៤០ឆ្នាំរូបនេះ បានបន្តឲ្យដឹងថា រូបគាត់បានសម្រេចចិត្តឈប់ទទួលទានអាហារដែលមានជាតិស្ករអស់រយៈពេលជាង ២៨ឆ្នាំ មកហើយ ដោយសារតែមានជម្ងឺទឹកនោមផ្អែម។

ជាក់ស្តែង ភាពដ៏ស្រល់ស្អាត មានសម្រស់ក្មេងជាងវ័យដ៏អស្ចារ្យរបស់លោកយាយម្នាក់នេះ អ្នកស្រី Carolyn Hartz បានក្លាយជាទីចាប់អារម្មណ៍របស់មនុស្សជាច្រើនក្នុងបណ្ដាញសង្គម។ ក្រៅពីសម្រស់មិនចេះចាស់របស់ខ្លួន Carolyn Hartz ក៏ជាអ្នកនិពន្ធមួយរូប ដោយបានចងក្រងនូវសៀវភៅ ‘Cook Grab Free Cookbook’ ដែលជារូបមន្តសម្រាប់បង្អែមមិនប្រើជាតិស្ករផងដែរ។ ខណៈពេលដែលមនុស្សជាច្រើនមានការសង្ស័យទៅលើអ្នកស្រីថាអាចនឹងប្រើវិធីចាក់បូថកដើម្បីទទួលបានរាងស្អាតនោះ Carolyn Hartz ក៏បានអះអាងទៅប្រភពព័ត៌មានយ៉ាងច្បាស់ថា ការជ្រើសរើសជម្រើសរបបអាហារត្រឹមត្រូវ និងការហាត់ប្រាណគឺសំខាន់ណាស់ដើម្បីរក្សារាង។ កុំឲ្យខាតពេលយូរ តោះ ចង់ដឹងថាសម្រស់លោកយាយវ័យ ៧០ឆ្នាំ មានភាពអស្ចារ្យយ៉ាងណា សូមទស្សនារូបទាំងអស់គ្នា៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.