ពេលនេះ បំណងចុងក្រោយ របស់តារាសម្តែងជើងចាស់លោកយាយ ចាន់ ស៊ីផាន់ បានសម្រេចហើយ បន្ទាប់ពីនាយកុយ ទៅជួបនិងសួរសុខទុក្ខលោកយាយ

តារាសម្តែងជើងចាស់ អាយុ ៩៣ លោកយាយ ចាន់ ស៊ីផាន់ ធ្លាប់បានបន្សល់ស្នាដៃរាប់មិនអស់ក្នុងខ្សែភាពយន្តខ្មែរ ពេលនេះកំពុងស្ថិតក្នុងភាពលំបាកខ្លាំង បន្ទាប់ពីលោកយាយត្រូវប្រឈមនឹង ជំងឺ រលាកពោះវៀន និងជំងឺថ្លើម ធ្ងន់ធ្ងរ ក្នុងមួយរយៈពេលចុងក្រោយនេះ។ ក្នុងនោះផងដែរ គេសង្ខេតឃើញថា លោកយាយត្រូវបានមិត្តសិល្បះករ ទាំងចាស់ ទាំងថ្មី មកសួរសុខទុក្ខជាហូរហែរ យ៉ាងកក់ក្តៅ និងផ្តល់ជាកម្លាំងចិត្តដល់លោកយាយ ក្នុងនាមជាសិល្បះករជើងចាស់ មានការស្រលាញ់ និងធ្លាប់ចំណាយពេលស្ទើរតែមួយជីវិតក្នុងសិល្បះខ្មែរ។

ជាក់ស្ថែង ដើម្បីសម្រេចបំណងមួយ របស់ លោកយាយ ចាន់ ស៊ីផាន់ ដែលតែងតែបង្ហើបប្រាប់ថាចង់ជួបមុខ សិល្បករខ្មែរទាំងអស់ដែលលោកយាយធ្លាប់សម្តែងជាមួយ ជាលើកចុងក្រោយ ក្នុងនោះ កាលពីម្សិលមិញ តារាកំប្លែងលោកជួង ជី ហៅនាយកុយ បានទៅជួបលោកយាយ និងបានបង្ហោះសារនៅលើបណ្តាញសង្គមថា:

ខ្ញុំបានមកជួបម៉ែផាន់ហើយនៅមន្ទីពេទ្យសូវៀតបន្ទប់សង្គ្រោះបន្ទាន់លោកគ្រូពេទ្យថាគាត់ជាជំងឺចាស់ជរាដោយសាគាត់មានអាយុច្រើនហើយបើតាមកូនក្មួយគាត់និយាយថាអាយុខ្វះពីបីខែទេគាត់អាយុ៩៥ឆ្នាំហើយលោកគ្រូពេទ្យអោយដឹកគាត់ទៅផ្ទះវិញទៅព្រោះអីកម្លាំងគាត់ខ្សោយហើយចឹងខ្ញុំបានជូនថវិកាគាត់ចំនួន100$ហើយខ្ញុំបានសួគាត់ម៉ែស្កាល់ខ្ញុំអត់គាត់ថាស្កាល់ហើយខ្ញុំបានប្រាប់គាត់ថាក្រឹមមិនទាន់មកទេជាប់ថតថ្ងៃទី10បានគាត់មកជួបម៉ែចឹងខ្ញុំសូមជូនបុណ្យដល់កូនក្មូយទាំងអស់គ្នាផង៕

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.