មិននឹកស្មានសោះថា! ឈុតតំណាងជាតិ "អប្សរចតុមុខ" ពីអ្នកជំនាញ ចំនាយពេលដល់ទៅ…. [មានវីដេអូ]

នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ កម្មវិធី Miss Global 2017 ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទាល់ និងឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ក្រោយពីបេក្ខភាពមកពីបណ្តាលប្រទេសជាង ៦០ បានឆ្លងកាត់ការប្រលងផ្សេងៗជាច្រើន ដូចជាការប្រកួតឈុតរាត្រីស្រមោលសរ, ឈុតហែលទឹក, និងចុងក្រោយគឺ ឈុតតំណាងជាតិ។

ប្រិយមិត្តប្រាកដជាធ្លាប់បានឃើញ និងស្គាល់ឈុតតំណាងជាតិ ហៅថា “អប្សរចតុមុខ” ដែល Miss Global តំណាងប្រទេសកម្ពុជា គឺ កញ្ញា យស ប៉ូលីណា បានយកមកប្រកួតកាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ២០១៧ កន្លងទៅថ្មីៗនេះ។ ឈុតសំលៀកបំពាក់តំណាងជាតិ ហៅថា “អប្សរចតុមុខ” បានទទួលការចាប់អារម្មណ៍ខ្លាំង និងកោតសរសើរមិនដាច់ពីមាត់ពីមហាជន ជាពិសេសគឺប្រជាពលរដ្ឋខ្មែរ។

យ៉ាងណាក្តី តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថាទម្រាំបង្កើតបានជាឈុត “អប្សរចតុមុខ” នេះ តើត្រូវចំណាយពេលប៉ុន្មាន? ជាក់ស្ថែងថ្មីៗនេះ បើយោងតាម ផេចហ្វេសប៊ុកផ្លូវការ របស់ Paradise Tailor បានបង្ហោះវីដេអូ និងសាររៀបរាប់យ៉ាងដូច្នេះថា:

នេះជាសកម្មភាពក្នុងការច្នៃកាត់ និង ប៉ាក់ឌិនលេីឈុតតំណាងជាតិកម្ពុជា « អប្សរចតុមុខ» ដេាយហាងកាត់ដេរប៉ារ៉ាឌី។ នេះជាវីដេអូខ្លី ពីសកម្មភាព ៤ ថ្ងៃ ក្នុងរយៈពេល ៧ នាទី។ This is the process of making our national costume “ Apsor Chaktomuk” by Paradise Tailor. This is a short video sums up our 4 days of work into 7minutes. #ParadiseTailor #ApsorChaktomuk #CambodiaNationalcostume #MissGlobalCambodia2017

ទស្សនាវីដេអូខាងក្រោមនៃការច្នៃ កាត់ និង ប៉ាក់ឌិនលើឈុតតំណាងជាតិកម្ពុជាខាងក្រោម:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.