សុខ ជំនោរ បញ្ចេញសារមួយបន្ទាប់ពីប្រារព្ធពីធីមង្គលការ ស្តាប់ហើយ ពិតជា...

កវីនិពន្ធលោកសុខ ជំនោរ បានប្រារព្ធពីធីមង្គលការ ដោយមានការចូលរួមពីតារាល្បីជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ពិធីចប់ប្រព្រឹត្តទៅដោយរលូន និងពោរពេញទៅដោយស្នាមញញឹម។

បន្ទាប់ពិប្រារព្ធពីធីមង្គលការអ្វីដែលពិសេស ជាងនេះនោះគឺ កវីនិពន្ធរូបនេះ បានធ្លាប់ឆ្លងកាត់នូវការនិពន្ធជាច្រើនណាស់មកហើយ ដែលស្នាដៃគួរឲ្យកោតសរសើរ តែពេលនេះលោកក៏បានបញ្ចេញនូវវីដេអូចម្រៀង ដែលចងក្រងឡើង ជាមួយនឹងពាក្យសម្តីរបស់ភរិយាលោក ជាមួយនឹងអត្ថន័យនៅក្នុងចម្រៀងពិតជាមិនធម្មតា។

3 ម៉ឺនថ្ងៃ (ជំនោរសុរង្សី) ឆ្លងកាត់ការនិពន្ធចម្រៀងខ្ទង់ពាន់បទ បទ ៣ម៉ឹនថ្ងៃ គឺជាបទមួយដែលបងផ្ចិតផ្វង់និងអំណត់ជាទីបំផុតក្នុងការនិពន្ធសម្រាប់អូនក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់យើង។ ៣ម៉ឺនថ្ងៃ គឺជាពាក្យដែលអូនតែងនិយាយ ដែលត្រឹមប្រាថ្នារស់នៅជាមួយគ្នាត្រឹម៣ម៉ឺនថ្ងៃក្រោយយើងការរួច ហើយវាបានក្លាយជាចំណងជើងបទចម្រៀង ដែលអូនទើបបានស្តាប់ដំបូងបំផុតនៅពេលយើងដើរទៅកាន់ឆាកតន្ត្រី។ អូនមិនបានដឹងជាមុនថាបងរៀបចំឡើងសម្រាប់Surpriseអូននោះទេ។ ពាក្យពេចន៍នៅក្្នងបទចម្រៀងសុទ្ធសឹងជាពាក្យសំដីរបស់អូន ដែលបងប្រមូលមកជាច្រើនខែឆ្នាំ ហើយតម្រៀបឲ្យមានរបៀបជាទំនុកច្រៀង។ មានលុយពិតជាអាចធ្វើអ្វីៗគ្រប់យ៉ាងបានមែន ដូចដែលគេធ្លាប់ជួលឲ្យបងនិពន្ធកន្លងមក តែបទចម្រៀងមួយបទនេះខុសពីបទដទៃថាវាមិនបានកើតពីការប្រើទឹកលុយ។ យើងអត់ដូចគ្នា គឺអត់ចេះលោភលន់ រឺចង់បាន រឺសំឡឹងឃើញរបស់គេ ដូចអូនតែងនិយាយចឹងថា ការចង់បានរបស់អ្នកដទៃមិនមែនជាBusinessរបស់អូន យើងមានដូចគ្នា គឺយើងមានម៉ែឪដែលស្រឡាញ់និងឲ្យពរយើងពិតប្រាកដ ដែលមិនចេះមើលបំណាំកូនចៅ ផ្តល់ឲ្យកូនចៅនូវក្តីញញឹមនិងពរជ័យ ជាពិសេសមិនចង់បានរបស់កូន។
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.