សុគន្ធ និសា គ្រងឈុតប្រពៃណីពណ៌មាស ហែរជំនូនព្រឹកនេះ ស្រស់ស្អាតមែនទែន!

ថ្ងៃជោគ ថ្ងៃជ័យ នាព្រឹកថ្ងៃទី ០១​ ខែធ្នូ ឆ្នាំ ២០១៧ នេះ គឺជាថ្ងៃមង្គលរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺ ប៉ុន សុគន្ធា ហៅ កញ្ញា សុគន្ធ និសា។ ពិតវាមានការអញ្ជើញចូលរួមអបអរពីសំណាក់សិល្បកររួមអាជីពជាច្រើន នាព្រឹកនេះ កញ្ញា សុគន្ធ និសា ត្រូវបានគេឃើញបង្ហាញខ្លួនក្នុងពិធីហែរជំនូនរបស់ខ្លួន ដោយគ្រងនូវឈុតប្រពៃណីពណ៌មាស លំអរដោយអលង្ការយ៉ាងប្រណីត។ ជាហេតុធ្វើឲ្យគ្រប់គ្នាពោលពាក្យសរសើរ ថាពិតជាស្រស់ស្អាតខ្លាំង ជាពិសេសស្នាមញញឹមដែលពោរពេញដោយភាពរីករាយ និងសុភមង្គលជាមួយនឹងស្វាមី។

សូមរីករាយទស្សនា រូបភាពខាងក្រោមទាំងអស់គ្នា ៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.