ពេជ្រ សូលីកា ចាប់ដៃ នីកូ ជាថី្ម ក្នុងបទ "លាក់បាំង" ទទួលការគាំទ្រយ៉ាងខ្លាំង [មានវីដេអូ]
ទោះបីជាឃ្លាតកាយឆ្ងាយពីវិស័យសិល្បៈយូរ តារាចម្រៀង ពេជ្រ សូលីកា គឺពិតជានៅតែទទួលបានការគាំទ្រជាថ្មីម្តងទៀត បន្ទាប់ពីលេចមុខសារជាថ្មីក្នុងបណ្ដាញសង្គម ក្រោយពីអវត្តមានពីវិស័យសិល្បៈអស់មួយរយៈធំកន្លងទៅ ដោយសារជាប់រវល់នឹងមុជជំនួញរកស៊ីរបស់កញ្ញា ។
ជាវត្តមានថី្មរបស់កញ្ញា រាងតូចច្រលឹង មុខស្រល់ ពេជ្រ សូលីកា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់កញ្ញា ពេជ្រ សូលីកា ដោយនៅក្នុងថ្ងៃពិសេសនោះផង កញ្ញា បានបកស្រាយបទចម្រៀងថី្មរបស់ខ្លួន គឺបទ "លាក់បាំង" ជាលើកដំបូងជាមួយនឹងដៃគូចាស់ គឺលោក Niko ដោយយើងដឹងហើយថា ចាប់តាំងពីចេញនូវបទថ្មីនេះមក នេះគឺជាលើកទី១ហើយ ដែលអ្នកទាំងពីរមានឳកាសបានសម្ដែងជាមួយគ្នាក្នុងពេលនេះ
ចង់ដឹងថាដៃគូចាស់ មួយគូនេះ បកស្រាយបទចម្រៀងរួមគ្នាជាលើកដំបូងនៅខាងក្រៅ យ៉ាងណា សូមទស្សនាវីដេអូនេះខាងក្រោម
Leave a Comment