អុញនោះ! វ៉ាន់ នីឡា បារម្ភបញ្ហាអាយុជីវិត ព្រោះតែអតីតសង្សារនៅតែដើរហើរសេរី រហូតធ្វើឲ្យកញ្ញា.......

ប្រិយមិត្តប្រកដជាបានដឹងហើយថា តារាចម្រៀងវ័យក្មេង វ៉ាន់ នីឡា តែងតែសង្ឃឹមថាបញ្ហារវាងរូបនាង និងអតីតសង្សារ និងត្រូវបញ្ចប់ បន្ទាប់ពីតុលាការប្រកាសសាលក្រមហើយ។ ប៉ុន្តែអ្វីៗមិនដូចជារូបនាងបានគិតឡើយ ព្រោះថា ទោះបីជាមានការប្រកាសសាលក្រមក្តី ក៏កញ្ញានៅតែរស់នៅក្នុងភាពភ័យខ្លាច និងកង្វល់ដដែរ ព្រោះសព្វថ្ងៃ កញ្ញា នៅតែឃើញវត្ថមានរបស់លោក គុយ សិទ្ធិសក្ដិ (អតីតសង្សាររបស់ខ្លួន) នៅក្រៅឃុំ និងដើរហើរបានយ៉ាងសេរី ព្រោះតែភាពចន្លោះប្រហោងរបស់តុលាការ។

ជាក់ស្ថែង ភាពភ័យខ្លាចនេះ ត្រូវបាន តារាចម្រៀង វ៉ាន់ នីឡា ទម្លាយប្រាប់ក្នុងសារ ទីមួយ នៅលើគណនីហ្វេសបុករបស់ខ្លួនថា:

ម្សិលមិញឃើញជនជាប់ចោត ដើរកាត់សំណាក់លោកម្ចាស់ប៉ាវចូលក្នុងហាងបឺហ្គឺធ្វើមិនដឹង សំណាក់ថៃហ្វុងអាលូវអស់គុកដាក់អ្នកទោសហើយ ... ណ្ហើយធ្វើម៉េចបើគេកូនអាម៉ាត ប្រជារាស្រ្តនៅតែទន្ទេញពាក្យថា " អយុត្តិធម៌ណាស់ " សាំ 😏 ម៉ាយខោនទ្រីឃីងដំអហ្វវនឌឺ 🤑

ចំពោះសារទីពីរ វ៉ាន់ នីឡា បានសរសេរថា:

បងប្អូនខ្ញំុមិនមែនជាអ្នកច្បាប់ ចឹងត្រូវតែមិនយល់ហើយ ប៉ុន្តែមុនុស្សល្ងង់ប៉ុណ្ណាក៏នៅតែចេះឆ្ងល់ដែរ។ ប្រកាសសាលក្រមហើយជនជាប់ទោសមួយនោះនៅតែដើរហើរដោយសេរី តុលាការអត់មានវិធានការអ្វីមួយដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនរងគ្រោះសោះ។ ចុះបើខ្ញំុមានបញ្ហាអីកើតឡើង គ្រោះថ្នាក់ផ្សេងៗរឺប៉ះពាល់ដល់អាយុជីវិតពីណាអ្នកទទួល គឺខ្ញំុនេះឯងដែលជាជនរងគ្រោះហើយក៏ជាជនដែលទទួលរងភាពអយុត្តិធម៌ផងដែរ។ ធ្លាប់ឃើញតែពាក្យអយុត្តិធម៌ក្នុងឃ្លីបវីដេអូផ្សេងៗ ហើយនិងតាមគេនិយាយ ឥឡូវមកជួបខ្លួនឯង ទើបភ្លឺភ្នែក”។

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.