តាមពិត តួអង្គលីនីតូច ជាកូនស្រីបង្កើតរបស់ លោក .... ?

រឿងភាគខ្មែរបែបមនោសញ្ចេតនាស៊ីជម្រៅ «សិសិររដូវក្នុងបេះដូង» ដែលប្រិយមិត្តបានតាមដានអស់ជាច្រើនភាគមកហើយនោះ ពិតជាជក់ចិត្ត ដិតអារម្មណ៍ខ្លាំងមែនទែន របស់ទូរទស្សន៍ហង្សមាស កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

នៅក្នុងនោះតារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ ដែលបានដើរតួជាសម្តែងជា លីនី កាលនៅពីតូច បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ។

ជាការពិត តាមពិតកញ្ញា ឈិន មុន្នីនាថ គីជាក្មយបង្កើតរបស់ ពិធីការិនីកញ្ញា ឈិន រីយ៉ា សោះ! កញ្ញា ឈិន រីយ៉ា ដែលត្រូវ ជាមីងបង្កើតរបស់ក៏បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅលើហ្វេសប៊ុក ពេលឃើញក្មួយស្រីជាទីស្រលាញ់សម្តែងតួកម្សត់ និងមានអ្នកទស្សនាគាំទ្រជាច្រើននាក់បែបនេះថា៖

មិនដែលបានមើលក្មួយបង្កើតខ្លួនឯងសម្តែងសោះ ឮតែគេមកប្រាប់ ហើយសរសើរពីទេពកោសល្យរបស់គាត់គ្រប់ៗគ្នា មីងនេះឮហើយចង់ហោះ»។

គួរបញ្ចក់ផងដែរថា ពិធីការិនីកញ្ញា ឈិន រីយ៉ា និងអ្នកនាង ឈិន ច័ន្ទសុធារី គឺជាមីងបង្កើតរបស់កញ្ញា ឈិន មុន្នីនាថ ដែលបានដើរតួសម្តែងជាតួ លីនី ក្នុងរឿងភាគ «សិសិររដូវក្នុងបេះដូង» របស់ស្ថានីយទូរទស្សន៍ហង្សមាស ហើយ អតីតតារាចម្រៀងលោក ឈិន កុសល គឺជាឪពុកបង្កើត របស់ ឈិន មុន្នីនាថ នេះ

No comments

Powered by Blogger.