អុញមិញចឹង! ឌីជេ ក្តឹប ទើបតែក្លាយជាឪពុកគេ បែរជាបង្ហោះសារបង្អាប់ខ្លួនឯងទៅវិញថា......

តារាចម្រៀងរ៉េបប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ស្នាដៃបទចម្រៀងដ៏ល្បី “រាំអ៊ីចេះ” គឺលោក ឌីជេ ក្តឹប ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីស្ងាត់ៗស្រាប់តែប្រកាសក្តែងៗថា ខ្លួនទើបតែទទួលបានកាដូពិសេស ជា កូនប្រុស មួយពីប្រពន្ធរបស់ខ្លួន។ ប៉ុន្តែទទឹមនឹងនោះផងដែរ ឌីជេ ក្តឹប ក៏បានបង្ហោះសារវែងរៀបរាប់ពីប្រវិត្តកូនប្រុស និងភរិយា យ៉ាងកម្សត់ នៅលើគណនីហ្វេសបុកថា:

“សំណាង ឦសាន” កើតនៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រូវជាថ្ងៃ ៧រោច ខែកត្តិក នព្វស័ក/ព.ស២៥៦១។ “សំណាង ឦសាន” មានឳកាសបានស្គាល់ភពផែនដីនេះ គឺក្នុងនាមជាបុគ្គលដែលស្រលាញ់និងធ្វើអ្វីៗដើម្បីអាចបានជាផលប្រយោជន៍រួមសម្រាប់ផែនដី។ “សំណាង ឦសាន” គឺជាកូនប្រុសរបស់អ្នកម្ដាយដ៏មានគុណ “គួន បូរ៉ាន់” ដែលត្រូវជាភរិយាដ៏កំសត់អត់ខាន់ស្លារបស់បុរសចោលម្សៀតគ្មានប្រយោជន៍ “ចាន់ សំណាង”។ “សំណាង ឦសាន” កូនគឺជាកូនពូជដ៏គួរឲ្យអាណិត ស្រលាញ់របស់ប៉ា។

បន្ទាប់មក ឌីជេ ក្តឹប បានសរសេរបន្តទៀតថា:

ទោះបីជាប៉ាគ្មានអ្វីផ្ដល់ឲ្យកូនក្រៅពីសំណេរដ៏ឆ្កួត១នេះ នៅក្នុងថ្ងៃនេះក៏ដោយ ក៏ប៉ានៅតែមានអារម្មណ៍រីករាយ ហើយជឿជាក់ថា នៅពេលដែលកូនធំដឹងក្ដី កូននឹងមិនមានការតូច ចិត្ត ឬមានអារម្មណ៍ថាខ្មាសគេនោះទេ ដែលនៅក្នុង ពេលនេះកូនបានកើតមកជាកូនរបស់អ្នកក្រ ហើយមានប៉ាៗគឺជាមនុស្ស្សឆ្កួតៗចោលម្សៀតទៀត។ តែទោះជាយ៉ាងណាក៏ប៉ានៅតែអរគុណម៉ាក់របស់កូនដែលបានលះបង់គ្រប់យ៉ាង ចូលមករស់នៅរួមជីវិតគូជាមួយប៉ា ទាំងដឹងថាប៉ាគ្មានអ្វីទាំងអស់ក្រៅពីសំបក ខ្លួនទទេ។ ពិសេសគឺអរគុណកូនតែម្ដង ដែលចូលមកប្ដូរផ្នត់គំនិតដ៏ឆ្គួតលីលារបស់ប៉ាចេញផងចុងក្រោយគ្មានអ្វីនិយាយក្រៅពី អរគុណអូន អរគុណកូន អរគុណប៉ាម៉ាក់បងប្អូន មិត្តភក្តិទាំងអស់និងអ្នកគ្រប់គ្នា ដែលផ្ដល់តំលៃគ្រប់យ៉ាង.ល.”។ ក្រោយពីបានបង្ហោះសារនេះ មហាជនក៏បានធ្វើការអបអរសាទរ និងជាពិសេសបានបង្ហាញឲ្យឃើញថា ឌីជេ ក្តឹប ពិតជារីករាយដែលបានក្លាយជាឪពុកគេ៕

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.