ពីរនាក់បងប្អូន ប្រសូត​ចេញ​ពី​គ្រួសារ​កសិករ ឆ្លង​កាត់​ប្រវត្តិ​ជូរ​ចត់​ជាច្រើន ក្លាយ​ខ្លួន​ជាអ្នក​ដឹកនាំ​រឿង​ដ៏​ល្បី

ផ្តើមចេញពីកូនកសិករក្រីក្រ អ្នកស្រែចំការពីរនាក់បងប្អូន នាយគ្រឿន នាយពែកមីកំពុងទទួលបានជោគជ័យ និងប្រជាប្រិយភាពក្នុងវិស័យខ្សែភាពយន្តខ្មែរ ពិសេសរឿងថ្មីៗជាបន្តបន្ទាប់ត្រូវទទួលបានការគាំទ្រយ៉ាងកុះករពីទស្សនិកជន។

គួរបញ្ជាក់ផងដែរថា ពីរនាក់បងប្អូន នាយគ្រឿន នាយពែកមី មិនបានជាប់ខ្សែស្រលាយ ឈាមជ័រជាអ្នកសិល្បៈនោះទេ តែអ្វីដែលធ្វើឲ្យពួកគាត់ទទួលបានជោគជ័យ គឺការគោរពដឹងគុណឪពុកម្តាយ បងប្អូនប្រិយមិត្តទស្សនិកជនដែលបានផ្តល់ឱកាសអោយគាត់ ពិសេសគាត់តែងរំលឹកជារឿយៗដល់ពាក្យមួយឃ្លាដែលសរសេរថា << អរគុណណាស់ពុកម៉ែបងប្អូនទស្សនិកជនដែលបានគាំទ្រពួកខ្ញុំ ព្រោះខ្ញុំមានថ្ងៃនេះដោយសារអ្នកទាំងអស់គ្នាហើយ ពីរនាក់បងប្អូន ជាកូនអ្នកស្រែក្រីក្រ រៀនបានតិច ចិញ្ចឹមជីវិតដោយការធ្វើស្រែ និងធ្វើសំណង់ មិននឹកស្មានថាមានថ្ងៃនេះសោះ អគុណបងប្អូនដែលគាំទ្រយើងខ្ញុំ បើគ្មានបងប្អូនគាំទ្រទេ យើងខ្ញុំក៏គ្មានថ្ងៃនេះដែរ ។

ជារួមសរុបស្នាដៃដែលអ្នកដឹកនាំរឿងប្រសូតចេញពីគ្រួសារកសិកររូបនេះមានដូចជា ៖ នាយពែក មី ដឹកនាំនិងផលិតបានរឿងដូចជា ៖ ១- Two Brothers (ចាក់បញ្ចាំងរួចហើយ) ២-Tow Fathers (ចាក់បញ្ចាំងរួចហើយ) 3-អ្នកបំរើ០០៧ (កំពុងចាក់បញ្ចាំងគ្រប់រោងកុនចាប់ពីថ្ងៃ ២៣-១១-២០១៧ តទៅ) 4-អាតួកូនឪ (មិនទាន់ចាក់បញ្ចាំងនៅឡើយទេ) 5-បន្តោងឆ្នាំងដី (មិនទាន់ចាក់បញ្ចាំងនៅឡើយទេ) 6-ចិញ្ចៀនខ្មោច (មិនទាន់ចាក់បញ្ចាំងនៅឡើយទេ) 7-កូនប្រសារទេវតា (កំពុងត្រៀមរាប់ចំថត)

នាយគ្រឿន ដឹកនាំនិងផលិតបានដូចជា ៖ 1-ជួបស៊យ (ចាក់បញ្ចាំងរួចហើយ) 2-ថតកុន (ចាក់បញ្ចាំងរួចហើយ) 3-រឿងមនុស្សឆ្កួត (ចាក់បញ្ចាំងពេលឆាប់ៗនេះ) និងកំពុងត្រៀមដឹកនិងថតបន្តបន្ទាប់ទៀតផងដែរ។

តមកដល់ឆ្នាំ២០១៧នេះពីរនាក់បងប្អូនដែលបានហែលឆ្លងគ្រប់កិច្ចការលំបាកតាំងពីធ្វើស្រែចម្ការ កម្មករសំណង់ដែលត្រឹមតែមួយថ្ងៃរកបាន ៤-៥ពាន់រៀល បានទទួលជោគជ័យក្នុងវិស័យកំប្លែង ថត និងដឹកនាំរឿងនេះ បានផលិត និងដឹកនាំរឿងដែលល្បីៗជាច្រើន ពិសេសរឿងដែលកំពុងចាក់បញ្ចាំងនេះតែម្តង (អ្នកបំរើ០០៧) ដែលអ្នកទស្សនាភាគច្រើនបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងរងចាំតាមដានរឿងបន្តបន្ទាប់ទៀតផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.