ពិតជារំភើបណាស់! ប្អូនប្រុសអភ័ព្វ ពិការភ្នែក ប៉ុន្តែមានសម្លេងពិរោះ និងចេះលេងហ្គីតា ពេលនេះត្រូវបាន លោក ចា ឬទ្ធី រៀបចំឲ្យបានឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៏

អាចនិយាយបានថា លោក ចា ឬទ្ធី គឺជាតារាខ្មែរមួយរូបដ៏សំខាន់ក្នុងវិថីសិល្បះ ព្រោះតែលោកតែងតែជួយសម្រេចបំណងប្រាថ្នារបស់កូនខ្មែរជាច្រើនរូប ដែលស្រលាញ់សិល្បះ ប៉ុន្តែមិនមានឱកាសឡើងបញ្ចេញសមត្ថភាព ព្រោះតែកត្តាជាច្រើនដូចជា ខ្វះលទ្ធភាព ឬ ពិការ… ។ល។

ជាក់ស្ថែង លោក ចា ឬទ្ធី ធ្លាប់បានប្រកាសស្វែងរក និងចង់ជួយដល់ ប្អូនប្រុសពិការភ្នែកម្នាក់ ឈ្មោះ ហៀក និត ដែលមានសមត្ថភាពអាចបកស្រាយចម្រៀងបានពិរោះ ព្រមទាំងចេះលេងហ្គីតាបានយ៉ាងល្អទៀតផង និងទទួលបានការគាំទ្រជាខ្លាំងពីមហាជននៅក្នុងបណ្តាញសង្គមហ្វេសបុក និងយូធូប។

សាររបស់ លោក ចា ឬទ្ធី ប្រកាសស្វែងរកប្អូនប្រុសពិការភ្នែកម្នាក់នេះ

រហូតមកដល់ថ្ងៃទី ១១ ខែវិច្ឆិកា ២០១៧ នេះ នៅវេលាម៉ោងប្រហែលជា ១២ ថ្ងៃត្រង់ លោក ចា ឬទ្ធី បានប្រកាសថា លោក បានជួបប្អូនពិការភ្នែកម្នាក់នេះហើយ និងត្រៀមរៀបចំឲ្យប្អូនឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៏នាពេលល្ងាចនេះ និងល្ងាចថ្ងៃស្រែក។

លោក ចា ឬទ្ធី បានបង្ហោះរូបថតឈរជាមួយប្អូនប្រុសអភ័ព្វ និងសារនៅលើគណនីហ្វេសបុករបស់ខ្លួន ថា:

បងប្អូនជាទីស្រលាញ់ទាំងអស់គ្នា ក្មួយប្រុសដែលឈរថតរូបជាមួយខ្ញុំនេះមានឈ្មោះថាហៀកនិត ក្មួយប្រុសកើតមកជាតិនេះអភ័ព្វណាស់មិនត្រឹមតែពិការភ្នែកទេថែមទាំងកំព្រាឪពុកម្ដាយទៀត តែក្មួយមានសមត្ថភាពអាចច្រៀងនិងលេងហ្គីតាបានយ៉ាងល្អ សព្វថ្ងៃហៀកនិតរស់នៅខេត្តសៀមរាបជាមួយអ៊ុំប្រុសនិងអ៊ុំស្រី ខ្ញុំបានស្វែងរកក្មួយប្រុសយូរហើយដើម្បីអញ្ជើញក្មួយអោយមកច្រៀងនៅស្ថានីយ៍ទូរទស្សន៍អាសុីអគ្នេយ៏។

ក្នុងសារដដែលនោះ លោក ចា ឬទ្ធី បានបន្តទៀតថា:

ពេលនេះក្ក្មួយបានមកដល់ភ្នំពេញហើយ ក្មួយប្រុសនឹងឡើងច្រៀងនៅទូរទស្សន៍អាសុីអគ្នេយ៏ពេលល្ងាចថ្ងៃសៅរ៍ទី11-11-17ក្នុងកម្មវិធីតន្ត្រីADនិងពេលល្ងាចថ្ងៃអាទិត្យទី12-11-17ដូច្នេះសូមបងប្អូនរង់ចាំតាមដានទស្សនាទាំងអស់គ្នា...ថាតើក្មួយប្រុសហៀកនិតលេងហ្គីតានិងច្រៀងបានល្អប៉ុណ្ណា......,

ទស្សនាវីដេអូរបស់ ប្អូនប្រុសអភ័ព្វ ពិការភ្នែក បកស្រាយចម្រៀងរបស់នាយ ចឺម ខាងក្រោម:

អ្នកឧបត្ថម

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments

Powered by Blogger.